adverise with khmeread Unnamed

សត្វ​ស្វា​ព្រៃ​ខាំ​ជា​ជនជាតិ​បារាំង​ម្នាក់​របួស

     ព្រះសីហនុ ​៖ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ បុរស​ស្ត្រី​ជនបរទេស​២ នាក់ ម្នាក់​ឈ្មោះ ​FABRICE GERMANEAU​ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​ជា​ជនជាតិ បារាំង និង​មិត្តស្រី ឈ្មោះ បា​រ៉ូ​កាស​ អាយុ៣៣ឆ្នាំ ជនជាតិ​អ៊ីស្រាអែល បាន​ជិះទូក​ក្តោង ទៅលេង​លើ​កោះ​មួយ ខាងមុខ​កោះតាង ត្រូវ​សត្វ​ស្វា​ព្រៃ​ខាំ​បណ្តាល​រងរបួស ក្នុងនោះ​បុរស​ជា​ជនបរទេស​រងរបួស​ធ្ងន់ រីឯ​ស្ត្រី​ជនបរទេស មិនមាន​រងរបួស​ទេ ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦​នេះ​។ 

      ក្រោយ​កើតហេតុ កម្លាំង​វរ​:​ការពារ​នៅ​កោះតាង លេខ​៣ បាន​ចុះ​អន្តរាគមន៍​ជួយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​លើ​កោះតាង ហើយ​ដឹក​តាម​អូប័រ របស់​កោះ​សង្សារ​ក៍បាន​ចេញទៅ​ដឹកយក​មកកាន់​ដីគោក​ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់