adverise with khmeread Download

ស្លាប់​បីនាក់​និង​របួស​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​រោងចក្រ​គីមី​ម៉ិ​ក​ស៊ិ​ក​

    ​ការផ្ទុះ​ដ៏​ធំ​មួយ​បាន​អង្រួន​រោងចក្រ​ឥន្ធនៈ​គីមី​ដ៏​ធំ​នៃ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ជាតិ​ប្រទេស​ម៉ិ​ក​ស៊ិ​ក Pemex ក្នុង​ទីក្រុង Gulf នៃ​រដ្ឋ Veracruz កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​បីនាក់ និង​បង្ក​របួស​ជាច្រើន​នាក់ ហើយ​បណ្តាល​ឱ្យចេញ​ជា​ពពក​មាន​ជា​ពុល​នៅលើ​មេឃ​។​

​    ​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ លោក Luis Felipe Puente បាន​ប្រាប់​វេ​ប​សាយ Reuters ថា​មនុស្ស​បី​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។ គាត់​បន្តទៀតថា មនុស្ស ១៣៦ នាក់​បាន​របួស​ក្នុងនោះ​៨៨​នាក់​ស្នាក់នៅ​មន្ទី​ពេទ្យ​។​

​    ​មូលហេតុ​ផ្ទុះ​យ៉ាងណា​នោះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ ខណៈ​ក្រុមហ៊ុន Pemex ប្រមាន​ឱ្យ​ប្រជាជន​នៅ​តំបន់​នោះ​ភៀសខ្លួន​ចេញពី​តំបន់​ដែលមាន​ពពក​មាន​ជាតិពុល​៕

 

adverise with khmeread
ប្រភព៖ reuters

មតិយោបល់