adverise with khmeread 6b27b77c b335 458a a448 84768187ea97

ឃាត់​ជនសង្ស័យ​៣​នាក់​ចែកចាយ​គ្រឿងញៀន​នៅ​ចាក់អង្រែ​

     ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាប់​ខ្លួន​នៅវេលា​ម៉ោង៦​នាទី​ព្រឹក​ថ្ងៃទី២១ ខែ​មេសា ​ឆ្នាំ​២០១៦​នេះ​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​៦០ម៉ែត្រ​ស្ថិតនៅក្នុង​សំណង់​មិនទាន់​រៀបរយ ក្រុមទី៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

     ប៉ូលិស​និយាយថា ដោយ​ទទួលបាន​បទបញ្ជា​ផ្ទាល់​ពី​លោក វរសេនីយ៍ឯក តេង ស៊ី​ណូ អធិការ​ប៉ូលិស​ខណ្ឌមានជ័យ កម្លាំង​ជំនាញ​ខណ្ឌ​បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច​ផ្លូវ៦០​ម៉ែត្រ​ស្ថិតនៅក្នុង​សំណង់​មិនទាន់​រៀបរយ​ក្រុមទី៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ហ៊ួ ​ម៉េង​វ៉ាង ​អធិការរង​ទទួល​យុ​ត្តិ​ធ​ម៍​និង​លោក អនុសេនីយ៍ឯក គង់ គារ នាយផ្នែក​សន្តិសុខ​បាន​សហ​ការចុះ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ចែកចាយ​និង​បានធ្វើការ បង្ក្រាប់​ជាក់ស្តែង​ឃាត់​មន​ស្ស​៣​នាក់​(​ស្រី​ម្នាក់​)​មាន​ដីកាចាប់ខ្លួន​។​

     ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង ៖ ១- ក្រាម​ស​ថ្លា ចំនួន៤ កញ្ចប់​ធំ និង ១​កញ្ចប់​តូច សរុប​៥ កញ្ចប់​ប្រភេទ​ម៉ា​ទឹកកក ​និង​២-សម្ភារៈ ប្រើប្រាស់​មួយចំនួន​សម្ភារៈសម្រាប់​ជក់​។​​ បន្ទាប់មក​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់