adverise with khmeread Thomas muller pens new 1

ដំណឹងល្អសម្រាប់ Fan របស់ Bayern Munich៖ Thomas Muller និង​កីឡាករ​បីនាក់​ផ្សេងទៀត​បន្ត​កុងត្រា​ជាមួយក្លឹប

Bayern Munich បាន​បន្ត​កុងត្រា​ដល់​កីឡាករ Thomas Muller, Jerome Boateng និង Javi Martinez រហូតដល់​ឆ្នាំ ២០២១ និង​កីឡាករ​ជើងចាស់ Xabi Alonso បន្ត​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។​

Thomas Muller ដែល​ធ្លាប់ជា​គោលដៅ​របស់​ក្រុម​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​រួមទាំង​ក្រុម​បិសាច​ក្រហម Man Utd បាន​បន្ត​កុងត្រា​ដល់​ឆ្នាំ ២០២១ ដែល​កុងត្រា​ពីមុន​ផុត​ត្រឹម​ឆ្នាំ ២០១៩​។ ជម្រើសជាតិ​របស់​អេ​ស្ប៉ា​ញ​គឺ​កីឡាករ Javi Martinez ដែល​បាន​ចូលរួម​ជាមួយ Bayern Munich កាលពី​ឆ្នាំ ២០១២ ក៏បាន​បន្ត​កុងត្រា​ដែល​ផុត​ក្នុង​ឆ្នាំ ២០១៧ ដល់ ២០២១ ដែរ រីឯ Xabi Alonso វិញ​នឹង​បន្ត​ដល់​រដូវ​កាល​ក្រោយ​។​

​នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាន​និយាយ​ក្នុង​សេចក្តី​ថ្លែ​ការ​មួយ​ថា "​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង​ដោយបាន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​សំខាន់​ទាំងនេះ​"​។ ក្នុង​សេចក្តី​ថ្លែង​ការ​នោះបាន​បន្ថែមទៀតថា "Thomas, Jerome និង Javi ដឹង​ពី​វិធី​ដើម្បី​ក្លាយជា​ជើងឯក​លី​ក និង​ពានរង្វាន់ Champions League​។ ជាមួយ​ពួកគេ ក្រុម​នៅតែ​រក្សា​គុណភាព​និង​ស្ថេរភាព​រយៈពេល​យូរ​"៕

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread

មតិយោបល់