adverise with khmeread 13036336 959480287500220 384042755 o

បុរស​ម្នាក់​ស្លាប់​ក្នុង​ក្រុមហ៊ុន​អាំងទែរ​ម៉ូ​ទ័​រ

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​នៅ​ក្នង​ក្រុមហ៊ុន​អាំងទែរ​ម៉ូ​ទ័​រ​នៅ​ចំណុច​ផ្ទះ​លេខ ២១៦៦ ផ្លូវ​លេខ​៧២ បន្ទប់​១៧ សង្កាត់​ស្រៈ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​និយាយថា សព​ឈ្មោះ អែម វ​ឈុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​បុគ្គលិក ក្រុមហ៊ុន​អាំងទែរ​ម៉ូ​ទ័​រ​មាន​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ឈូ ខេត្តកំពត​។ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន ផ្ទះ​លេខ​២១៦៦ ផ្លូវ​លេខ​៧២ បន្ទប់​១៧ សង្កាត់​ស្រៈ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ 

     ឆ្លងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ អ៊ូ សុភា និង​ឈ្មោះ អ៊ូ ស៊ីម បាន​ឲ្យ​ដឹងថា  មុនពេល​ស្លាប់​ជនរងគ្រោះ​បាននាំគ្នា​ទៅ​ទិញ ស៊ុប​ទា ខ្ជ​ប់យក​ទៅ​ផឹកស៊ី​នៅ​ត្រើយ​ខាងកើត​ក្បែរ​អូ​តែ​ល សុខា ជ្រោយចង្វារ អស់​ស្រា​បៀរ​លី​អូ​ចំនួន​០៣​កេស មាន​គ្នា​ចំនួន​៨​នាក់។ 

     លុះដល់​វេលា​ម៉ោង១១ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ ទើប​ជនរងគ្រោះ​មកដល់​កន្លែងធ្វើការ ក្រុមហ៊ុន​អាំងទែរ​ម៉ូ​ទ័​រ ផ្ទះ​លេខ​២១៦៦ ផ្លូវ​លេខ​៧២ បន្ទប់​១៧ សង្កាត់​ស្រៈ​ចក ខណ្ឌដូនពេញ។ 

     ព្រឹក​ឡើង​ម៉ោង​៦ និង​៣០​នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ទើប​អ្នកធ្វើការ​ជាមួយ​ឃើញ​ដេកស្លាប់​តែម្តង​។ 

     សេ​ក្តី​ស​ន្និ​ដ្ឋា​របស់​សមត្ថកិច្ច  គឺ​ឆ្លងតាម​ការពិនិត្យ​កន្លែងកើតហេតុ ព័ត៌មាន​ទទួលបាន ការ​បញ្ចាក់​របស់​ក្រុមគ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន ថា​ស្លាប់​ដោយសារ​គាំងបេះដូង​។ 

      បច្ចុប្បន្ន​សព​បានប្រគល់​ឲ្យ​ទៅ​ប្អូន​ឈ្មោះ យ៉ែម វិថី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ឈូ ខេត្តកំពត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់