adverise with khmeread 8ca8bc78 6bc9 45f2 8758 0e6df35132b6

មន្ដ្រី​ប៉ុស្ដិ៍ ប្រទះ​ឡាង​ម្នាក់​ត្រូវ​នារី​ជា​អតីត​ជាស​ង្សា​មក​ដាក់​ពាក្យបណ្ដឹង​ពីបទ​រំលោភ​

      ភ្នំពេញ ៖ មន្ដ្រីប៉ូលិស​រដ្ឋបាល​ប៉ុស្ដិ៍ ប្រទះ​ឡាង​ម្នាក់​ត្រូវបាន​នារី​ជា​អតីត​ជា​សង្សារ​ដាក់ពាក្យ​បណ្ដឹង​ពីបទ​រំលោភ ក្រោយ​ពេលដែល​ជនសង្ស័យ​បាន​ដោះដៃ​រួច​ទៅ​រៀបការ​ជាមួយ​នារី​ដទៃ​។​

      នារី​ជា​ដើមចោទ​បានដាក់​ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ប្រទះ​ឡាង សង្កាត់​ប្រះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

      បើតាម​ប្រភពព័ត៌មាន ពី​នារី​រងគ្រោះ ឈ្មោះ ថ​.​ច​.​ប​.​ភេទ​ស្រី អាយុ១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ថ្នាក់​ទី១២ នៃ​វិទ្យាល័យ ពងទឹក  មាន​ទីលំនៅ​ក្នុងភូមិ បឹង​ធំ​ទី ៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថាខ្លួន​នឹង ជនសង្ស័យ​បាន​ស្រលាញ់គ្នា​រយៈពេល ៣ ឆ្នាំ​កន្លង មកហើយ។ តែ​ខ្លួន​​ ​និង​បុរស​នោះ​ទើបតែ​មាន​ភាព​ស្និ​ទ្និ​ស្នាល​នឹង​គ្នា​កាលពីដើមឆ្នាំ ២០១៦​។ ខ្លួន​នឹង​ជនសង្ស័យ​ក៍​ធ្លាប់បាន​ដើរលេង​ជាមួយគ្នា​ជាច្រើនលើក​ច្រើនសារ​។​

       លុះ​មកដល់​យប់​ថ្ងៃទី ៥ ខែ​មិនា ឆ្នាំ២០១៦ អ្នកភូមិ​បាន​ប្រារព្ធ​ពិធីបុណ្យ​ដារ​ឆ្លង ភូមិ​ហើយក៍​មានការ​ចាក់ធុងបាស រាំលេង​កម្សាន្ដ​បន្ទាប់មក​ខ្លួន​បាន​សុំ​ម្ដាយ​មកលេង រួច​ក៏បាន​ជួប​ជាមួយនឹង​ជនសង្ស័យ។ ក្រោយមក​រូបនាង​ត្រូវបាន​ជ​សង្ស័យ​បបួល​មក​ប៉ុស្ដិ៍ ប្រទះ​ឡាង​ដោយ​ប្រាប់​ទៅ​ប្ដូរ​ខោអាវ​ទៅ​ចាប់​ករណី​គ្រឿងញៀន​។​

       តែ​ពេលមកដល់​បែរជា​អូស​រូបនាង​ចូលក្នុង​បន្ទប់​នាយប៉ុស្ដិ៍ ក្រោយមក​ធ្វើ​សកម្មភាព​ដោយ​ដៃ​ម្ខាង​ច្របាច់​កនាង ហើយ​ម្ខាង​ទៀត​ដោះ​សម្លៀក​ពាក់​ហើយ​បានធ្វើ​សម្មភាព​រំលោភ​បានសម្រេច​តែម្ដង ហើយ​បាន​លួងលោម​រូបនាង​ថា​"​ខ្លួន​នឹង​ប្រាប់​ឪពុកម្ដាយ​ឱ្យចូល​ស្ដីដណ្ដឹង នាង​តាម​ប្រពៃណី​ហើយ​នាង​ក៍បាន​យល់ព្រម"​។ ដោយ​ពុំ​មានការ​ប្ដឹងផ្តល់​នោះទេ​ដោយ​ខ្លួន​សុខចិត្ត​រង់ចាំ​ការសន្យា​។​

       លុះ​កន្លង​បាន​ប៉ុន្មាន​ខែ​ក្រោយមក​ក៏បាន​លេច​លឺដំណឹង​ថា​ជនសង្ស័យ​បាន​ចូល​ស្ដីដណ្ដឹង​នារី​ដទៃ​ដោយ​គ្រោង​នឹង​រៀបការ​នៅក្នុង​ខែ ឧសភា ខាងមុខនេះ​ទើប​ខ្លួន​មិន​សុខ​ចិ​ត្ដ​ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ប្រទះ​ឡាង ដើម្បី​ឱ្យជួយ​រក​យុត្ដិធម៌​ដល់​រូបនាង​។​

       បើតាម​ការ​ឱ្យដឹងពី​ជនសង្ស័យ​ឈ្មោះ សៀង ឆេង​អាន អាយុ ២៨ ឆ្នាំ មានមុខរ​បរជា​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ប្រទះ​ឡាង​តែម្ដង ដែលមាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ បានឱ្យដឹងថា​ខ្លួន​ពិតជា​បាន​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារី​នោះ​ពិតប្រាកដ​មែន តែ​ខ្លួ​មិនបាន​ប្រ​ព្រឹ​ត្ដិ​នូវ​រឿង​ដូចដែល​នារី​ម្នាក់​នោះ​ចោទ​ទេ។​

       ក្រោយពេល​សាកសួរ​ជនសង្ស័យ​និង​ជនរងគ្រោះ​រួចមក លោក ឈឹម ប៊ុនរ​ត្ន័ អធិការរង​ខណ្ឌដង្កោ​បានឱ្យដឹងថា ជនសង្ស័យ​មិនត្រូវ​បានធ្វើការ​ឃាត់ខ្លួន​នោះទេ ដោយ​គ្រាន់តែ​ប្រាប់​​​ខាង​ជនរងគ្រោះ​ថា ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ហួស​ថ្ងៃ​ឃាត់ខ្លួន ដូច្នេះ​គ្រាន់តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ស៊ើ​ប​អង្កេត​តាម​ក្រោយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់