adverise with khmeread 27fac615 a822 44bc 8991 f408de6b9467

ឃាត់​ស្ដ្រី​ម្នាក់​ជួញដូរ​គ្រឿងញៀន ២៨កញ្ចប់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ស្ដ្រី​ជួញដូរ​គ្រឿង​ញៀ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន រួម​ជាមួយនិង​គ្រឿងញៀន ២៨ ក​ញ្ចា​ប់​(​តូច ១៣ កញ្ចប់ ធំ ១៥ កញ្ចប់​)​។​

     ប្រត្ដិ​ប​ត្ដិ​ការណ៍​នេះ​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង៣ និង៣០នាទី​រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

     បើតាម​ការបញ្ជាក់​ពី​លោក ហួរ ម៉េង​វ៉ាង អធិការរង​ប៉ូលិស​ខណ្ឌមានជ័យ​បានឱ្យដឹងថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​ស្ដ្រី​ខាង ត្រូវបាន​កម្លាំង​របស់​លោក​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ​ស្ដ្រី​ខាង​ដែលមាន​ឈ្មោះ ឡាយ ស្រី​លីន ភេទ​ស្រី អាយុ ២៦​ឆ្នាំ កំពុង​អង្គុយ​នៅមុខ​ផ្ទះ​ដោយមាន​សកម្មភាព​ដូចជា​កំពុង​អង្គុយចាំ​ម៉ូយ។​

    ​​ ខណៈនោះ​កម្លាំង​លោក​បាន​ចុះ​សួរនាំ ហើយ​បាន​ឆែកឆេ​រក៍ឃើញ​មាន​គ្រឿងញៀន ២៨ កញ្ចប់​(​តូច ១៣ កញ្ចប់ ធំ ១៥ កញ្ចប់​)​។ ភ្លាមនោះ​បានធ្វើ​ការឃាត់​រួម​ជាមួយនិង​វត្ថុតាង​យកមក​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អធិការ​រដ្ឋា​ន​និង​ទៅកាន់​សាលាដំបូង​រា​ធានី​ភ្នំពេញ​តាម​និតិ​វិធី៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់