adverise with khmeread 7f57d85a b29a 42fd a3ef 4ebf764a2e55

ឃាត់​បាន​មុនពេល​ប្រើ​ដាវ​កាប់​ទៅលើ​គូបដិបក្ខ​

    ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​នា​វេលា​ម៉ោង​៩​ និង​១៥នាទី​យប់​ថ្ងៃទី​២០ ​មេសា​ ឆ្នាំ២០១៦ ពីបទ​ប៉ុនប៉ង​ប្រើ​ហិង្សា​ដោ​យ​ចេតនា​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សន ដុល្លា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​​ជា​ក្រុម​ក្មេង​ទំនើង ឃាត់ខ្លួន​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា ស្តី​ពីបទ​ប្រើប្រាស់​​ឩ​បក​រណ៍​សាមញ្ញ ដាវ​សាម​រ៉ៃ ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា នៅ​ចំណុច​ទល់មុខ​សាលាខេត្ត​ថ្មី ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង​-​ខេត្តស្ទឹងត្រែង​។​

     ក្នុងករណី​ខាងលើនេះ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​និង ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕
           

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់