adverise with khmeread E48c711b 878b 45ad a3b4 60e44a3a791e

ប៉ូលិស​រកឃើញ​ច្រក​ជួញដូរ​គ្រឿងញៀន​វែង​បំផុត​

     មនុស្ស​៦​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ប៉ូលិស​រកឃើញ​ផ្លូវ​ក្រោម​ដី ដែល​អាចជា​ច្រក​ឆ្លងកាត់​ព្រំដែន​វែង​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ប៉ូលិស​រកឃើញ​ច្រក​ក្រោម​ដី​ប្រវែង​២.៦០០​ហ្វី​ត​( ប្រហែល​៧៩២​ម៉ែត្រ​) ឆ្លងកាត់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក ដែល​រក្សាទុក​កញ្ញា​៧​តោន និង​កូកាអ៊ីន​១​តោន​។ 

     ការរកឃើញ​នេះ​ធ្វើឡើង ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​មួយ​ដែល​គេ​ហៅថា 420 Day ឬ​ហៅថា “Weed Day” ជា​ពេលដែល​អ្នកប្រើប្រាស់​កញ្ឆា​ប្រមូលផ្តុំ​គ្នា​តាម​សួន ផ្ទះ​និង​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ជក់​គ្រឿងញៀន​។​

     ប៉ូលិស​សហព័ន្ធ​នៅ San Diego រដ្ឋ​កាលីហ្វ័រ​ញ៉ា បានចាប់ផ្តើម​បិទ​ច្រក​នេះ​។ វា​គឺជា​ច្រក​ក្រោម​ដី​ទី​១៣ ដែល​ត្រូវបាន​រកឃើញ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចាប់តាំងពី​ឆ្នាំ​២០០៦​មក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់