0

ដ​ង្វា​យ​សែន​សម្រាប់​រថយន្ត​ថ្មី​ដើម្បី​សុំ​ក្តី​សុខ នាំ​លាភ​ទ្រព្យ និង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ​!

    ​ប្រទេស​ថៃ​ជា​ប្រទេស​ដែល​ជឿ​ស៊ប់​លើ​អប្បិយ​ជំនឿ​ណាស់ ព្រោះ​ពួកគេ​ជឿថា យានយន្ត​នីមួយៗ​សុទ្ធ​តែមាន​ជំនាង​ការពារ ហើយ​ពួកគេ​ត្រូវតែ​គោរព​ដល់​ជំនាង​យានយន្ត​នៅពេល​ទិញ​រថយន្ត​ថ្មី ដើម្បី​សុំ​សេចក្តីសុខ នាំ​លាភ​ទ្រព្យ​និង​រកស៊ី​មានបាន​។ បច្ចុប្បន្ន​ដោយហេតុថា​មាន​គ្រោះថ្នាក់​ជាច្រើន​បាន​កើតឡើង​រាប់ទាំង​គ្រោះ​ធ្លាក់​យន្តហោះ គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍ ប្រជាជន​ថៃ​បាន​សម្រុក​នាំគ្នា​ស្វែងរក​ព្រះសង្ឃ​រៀបចំ​ដ​ង្វា​យ​សម្រាប់​សែន​ដល់​រថយន្ត​របស់ខ្លួន​មុន​ចូលឆ្នាំ​ដើម្បី​បណ្តេញ​គ្រោះ និង​នាំមក​នូវ​សំណាង​ដល់​ពួកគេ​។​
​    ​
​    ​អ្វីដែល​លោកអ្នក​ត្រូវ​រៀបចំ​មានដូចជា​៖
​    ​១. ចេកទុំ ២ ស្និត ផ្លែឈើ​ចម្រុះ ៥ មុខ (​ប៉ោម សារី ទំពាំងបាយជូរ ក្រូច និង​គូលែន ឬ​ផ្លែឈើ​ចំណង់​ចំណូលចិត្ត​លោកអ្នក​) និង​ស្វាយ​ទុំ ៤ ផ្លែ​

​    ​២. អង្ករ ១ ពែង​

​    ​៣. ទឹក ១ ពែង​

​    ​៤. រៀប ស្លា​ខ្ចី ៣ ស្លឹកម្លូ ៣ និង​ថ្នាំជក់ ៣ ដុំ​

​    ​៥. បារី ៥ ដើម​

​    ​ពេល​ទិញ​រថយន្ត​ថ្មី​ភ្លាម លោកអ្នក​គួរ​កុំ​ទាន់​សែន​តាម​វិធី​នេះ​ភ្លាម​។ រង់ចាំ​ដល់​ព្រឹក​ឡើង​សឹម​សែន​។ នៅពេល​សែន លោកអ្នក​ត្រូវ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ចោល​រហូត​ទាល់តែ​អស់​ធូប ចុច​ស៊ី​ភ្លេ ៣ ដង និង​ដាក់​ផ្កា ៩ មុខ​លើ​ក្បាល​រថយន្ត និង​បាញ់​គ្រឿងក្រអូប​ជុំវិញ​រថយន្ត​នោះ​។ 

​    ​មុន​ចូលឆ្នាំ ពួក​មន្ត្រី​ធំៗ​របស់​ថៃ​និយម​យក​រថយន្ត​របស់ខ្លួន​ទៅ​លើករាសី​ដល់​វត្ត ហើយ​ព្រះសង្ឃ​ថៃ​បាន​ណែនាំ​របៀប​សែនព្រេន​ទាំងនេះ​សម្រាប់ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​ដល់​ប្រជាជន​ថៃ​ដែល​ពុំមាន​ពេលមកដល់​វត្ត​៕

ប្រភព៖ baabin

អ្នកនឹងចូលចិត្ត

មតិយោបល់