Image 93

ឧស្សាហ៍​ឈឺក្រពះ​ពេលយប់​? សូម​ពិសា​ភេសជ្ជៈ​ដ៏​មានឱជារស​នេះ​មុន​គេង ព្រលឹម​ឡើង​...​លទ្ធផល​ពិតជា​មិនគួរ​ឱ្យ​ជឿ​!

    ​សុខ​ភាពជា​កត្តា​ចម្បង​សម្រាប់​មនុស្ស​គ្រប់គ្នា ហេតុនេះហើយ​ចំណីអាហារ​និង​ភេសជ្ជៈ​គឺជា​រឿង​ចាំបាច់​ណាស់ ដែល​ជួយ​ដល់​ការថែទាំង​សុខភាព​។ ប្រសិនបើ​ទទួលទាន​ខុស វា​នឹង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ ដោយឡែក ភេសជ្ជៈ​ខាងក្រោម​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សឹង​មិនគួរ​ឱ្យ​ជឿ​ដល់​សុខភាព​របស់​មនុស្ស ជាពិសេស​អ្នក​ដែលមាន​បញ្ហា​ក្រពះ ដោយសារតែ​គ្រឿងផ្សំ​ដ៏​មាន​ថាមពល​របស់​វា​។ 

​    ​ដោយសារ​គ្រឿងផ្សំ​សំខាន់​គឺជា​ម្សៅ​រមៀត ដូច្នេះ​ភេសជ្ជៈ​ដែល​នឹង​លើក​យកមក​បង្ហាញ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដូចខាងក្រោម ប្រសិនបើ​ពិសា​វា​នៅមុន​ចូល​គេង​។ 

​    ​១. បំបាត់​ឈឺសន្លាក់​
​    ​២. កម្ចាត់​ជាតិពុល​ក្នុង​ថ្លើម និង​ទប់ស្កាត់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​
​    ​៣. ជំរុញ​លំហូរ​ឈាម 
​    ​៤. ព្យាបាល និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ទប់ស្កាត់​ដំបៅ​ក្រពះ​
​    ​៥. បំបាត់​ការឈឺចាប់​និង​គ្រុនក្តៅ​
​    ​៦. ទប់ស្កាត់​ជំងឺមហារីក​
​    ​៧. ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ទិះដូង ២ កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​) 
​    ​- ខ្ញី​មួយ​បន្ទះ​ស្តើង​ប្រវែង​ប្រហែល ១ អ៊ី​ញ ឬ ម្សៅ​ខ្ញី ១ ស្លាបព្រា​កាហ្វេ​
​    ​- ម្រេច ១/៤ នៃ​ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា លើកលែងតែ​ទឹកឃ្មុំ​។ ចាក់​របស់​លាយ​ហើយ​ចូលក្នុង​ខ្ទះ​ឆា ហើយ​ដាំ​វា​នៅ​កម្តៅ​ទាប​ល្មម ឱ្យចេញ​ពពុះ​។ បន្ទាប់មក បន្ថយ​ភ្លើង​ឱ្យទាប​បំផុត និង​ទុកចោល​រយៈពេល ៥ នាទី​ទៀត​។ ចុងបញ្ចប់ ត្រូវដាក់​ទឹកឃ្មុំ​ចូល រួច​ផឹក​វា​ទាំង​នៅ​ក្តៅ​ឧណ្ហៗ​។ 

​    ​រូបមន្ត​នេះ​ងាយស្រួល​ធ្វើ និង​មានឱជារស​ឆ្ងាញ់​ថែមទៀត​។ វា​ជា​ឱសថ​អស្ចារ្យ​បំផុត​សម្រាប់​ការរំលាយ​អាហារ ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ក្រពះ​នៅពេល​យប់​។ ភេសជ្ជៈ​នេះ​ក៏​នឹង​ជួយ​បន្ថយ​ការ​លើស​ជាតិ​អាស៊ីត និង​ឈឺទ្រូង​ផងដែរ​។ ពេលព្រឹក​ឡើង​លោក​អ្នកនឹង​បាន​សង្កេតឃើញ​រាងកាយ​ធូរស្បើយ​បាន​យ៉ាងច្រើន​ពី​បញ្ហា​ជំងឺ​ដែល​បានលើកឡើង​ខាងលើ​។ ប្រសិនបើ​លោកអ្នក​មិន​ខ្ជិលច្រអូស​ទេ គួរ​ឧស្សាហ៍​ផឹក​វា​មុន​ចូល​គេង​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់