Q1

ចង់បាន​ជើង​ស្អាត និង​កំប៉េះគូថ​តឹង​ណែន​? សូម​សាក​ហាត់ប្រាណ​តាមរបៀប​ជប៉ុន ៥ នាទី​សាកល៎​មើល​!

    ​តើ​លោកអ្នក​ធ្លាប់បាន​ត្អូញត្អែរ​ឬ​ធុញទ្រាន់​ជាមួយនឹង​បញ្ហា​ជើង​មិន​ស្អាត​ដែរឬទេ​? ប្រសិនបើ​លោកអ្នក​ចង់​មាន​ជើង​ស្ដើង​ស្អាត​ឬ​កំប៉េះគូថ​តឹង​ណែន​ល្អ សូម​សាក​វិធី​ហាត់ប្រាណ​បែប​ជប៉ុន​មួយថ្ងៃ ៥ នាទី​ល៎មើ​ល​។ លោកអ្នក​អាច​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ដើម្បី​ហាត់​វា និង​ធ្វើ​វា​រាល់ថ្ងៃ​ដើម្បី​បាន​ជើង​ស្អាត​ដូច​បំណង​។ 

​    ​១. បន្ទន់​ជង្គង់​អង្គុយ​កន្ធែកជើង​ដោយ​ជុច​ម្រាមជើង​ទាំង ១០ ទល់​ដី និង​រក្សា​លំនឹង​ខ្លួន​ឱ្យ​នឹង​។ 


​    ​២. បន្ទាប់មក​ផ្គុំ​ជើង​ចូលគ្នា​ក្នុង​មុំ ៤៥ ដឺ​ក្រេ និង​ប្រឹង​ទប់​ជំហរ​ខ្លួន​ដោយ​ប្រើ​មេជើង​។


​    ​៣. ធ្វើបែបនេះ ៥ ទៅ ៦ ដង​ឱ្យ​គ្រប់​រយៈពេល ៥ នាទី​៕

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់