adverise with khmeread Mj2

ពេទ្យ​ជំនាញ​បេះដូង​បាន​បង្កើត​រូបមន្ត​នេះ​ឡើង​ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺមហារីក និង​ព្យាបាល​ជំងឺ​បេះដូង​

    ​រូបមន្ត​ដែល​គេ​ដាក់ឈ្មោះ​ឱ្យ​ថា "​រូបមន្ត​អព្ភូតហេតុ​" នេះ​អាចជួយ​ព្យាបាល​រាងកាយ​ទាំងមូល​! ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ខាង​បេះដូង​បាន​ផ្សំ​រូបមន្ត​នេះ​ឡើង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ​ពួកគេ​។ វា​អាច​ព្យាបាល​ជំងឺ​បេះដូង សម្អាត​ថ្លើម ការពារ​ខួរក្បាល បន្សុទ្ធ​ឈាម ទប់ស្កាត់​ការ​ខ្សោយបេះដូង ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង ជួយ​ក្នុងការ​ព្យាបាល​ជំងឺមហារីក​។ 

​     * គ្រឿងផ្សំ​៖
​    ​- ស្រូវ​សាឡី ៤០០ ក្រាម​
​    ​- ក្រូច​ភ្លា ១៥ គ្រាប់​
​    ​- គ្រាប់​វ៉ុល​ណាត់ ៤០០ ក្រាម​
​    ​- ខ្ទឹមស ១២ កំ​ពិស​
​    ​- ទឹកឃ្មុំ ៩០០ ក្រាម​

​    ​* របៀប​ធ្វើ​៖
​    ​ដាក់​ស្រូវ​សាឡី​ឆៅ ៤០០ ក្រាម​ចូល​ក្រឡ​កែវ​ស្អាត​មួយ បន្ទាប់មក​ចាក់ទឹក​ចូល ហើយ​យក​ក្រណាត់​គ្រប​វា​ឱ្យ​ជិត​ទុកចោល ១០ ទៅ ១២ ម៉ោង​។ បន្ទាប់មក ត្រូវ​ស្រឹ​ត​ទឹក​ចេញ ហើយ​យក​ស្រូវ​សាឡី​លាង​ឱ្យ​ស្អាត ហើយ​ទុក​ក្នុង​ក្រឡ​នោះ​ចោល​មួយថ្ងៃ​។ បន្ទាប់ពី​រយៈពេល ១ ថ្ងៃ​ពន្លក​តូចៗ​ប្រវែង ១ ទៅ ២ មិល្លីម៉ែត្រ​នឹង​លូត​ចេញមក​។ 

​    ​កិន​ខ្ទឹមស គ្រាប់​វ៉ុល​ណាត់ និង ពន្លក​ស្រូវ​សាឡី​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ បន្ទាប់មក​ច្របាច់​ក្រូច​ភ្លា ៥ គ្រាប់​ចូល ហើយ​ចុច​ម៉ាស៊ីន​ឱ្យ​វា​ក្រឡុក​ឱ្យ​សព្វ​។ បន្ទាប់មក​ច្របាច់​ក្រូច​ភ្លា​នៅសល់ ១០ គ្រាប់​ចូល​គ្រឿងផ្សំ​ទាំងនោះ​។ ចុងក្រោយ​ត្រូវ​ថែម​ទឹកឃ្មុំ​ចូល​។ ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​កែវ​ធំ​មួយ ហើយ​ដាក់​កា្ល​សេ​ក្នុង​ទូទឹកកក​។ បន្ទាប់ពី​ទុក​ក្នុង​ទូទឹកកក​រយៈពេល ៣ ថ្ងៃ​រួច វា​នឹង​រួចរាល់​សម្រាប់​ទទួលទាន​។ រូបមន្ត​នេះ​នឹង​ជួយ​ព្យាបាល​រាងកាយ​ទាំងមូល និង​ជំងឺ​សឹងតែ​ទាំងអស់​! 

​    ​* របៀប​ប្រើ​៖
​    ​ពិសា​គ្រឿងផ្សំ​នេះ ១ ទៅ ២ ស្លាបព្រា បី ដង​ក្នុង​មួយថ្ងៃ (​មុន​អាហារ​ទាំងបី​ពេល ៣០ នាទី​)​។ ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​គ្រឿងផ្សំ​នេះ​ព្យាបាល​ជំងឺមហារីក សូម​ទទួលទាន​វា ១ ស្លាបព្រា​បាយ​រៀងរាល់ ២ ម៉ោង​ម្តង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់