adverise with khmeread Index

ប៉ូលិសខណ្ឌពោធិ៍សែនជ័យអំពាវនាវ ឲ្យពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណ

     ភ្នំពេញ ៖ លោកអធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិសែនជ័យ អាចមកធ្វើអត្តសញ្ញាណប័ណ្ណបាននៅទីតាំងអធិការដ្ឋានប៉ូលិសខណ្ឌពោធិសែនជ័យ ផ្លូវសហព័ន្ធរុស្ស៊ី ចន្លោះពីផ្សារពោធិ៍ចិនតុងនិងផ្សារសិនជូរីផ្លាស្សា ។
    លោកអធិការបន្តថា បងប្អូនត្រូវបានឯកសារភ្ជាប់មកជាមួយឯកសារដូចខាងក្រោម ១-សំបុត្របញ្ជាក់កំណើតថតចម្លង១សន្លឹក ២-សៀវភៅស្នាក់នៅ ក២ថតចម្លងមួយសន្លឹក និង៣-សៀវភៅគ្រួសារ ក៤ថតចម្លង១សន្លឹកឬអត្តសញ្ញាណប័ណ្ណគំរូចាស់និងច្បា់ប់ដើមបើមាន។
    លោកបន្តថា បើសិនជួបបញ្ហាមិនប្រក្រតីអាចទំនាក់ទំនងតាមហ្វេសបុក និងផ្ញើសារ ឬ ទូរសព្ទ័មកលេខ 0972499999៕

adverise with khmeread

មតិយោបល់