adverise with khmeread Taklaiio

ចេញ​សង្វា​ក្ដាំង​ពេញ​ក្បាលពោះ​មែន​ទេ​? វិធី​ល្អ​បំផុត​នេះ​អាចអនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ត្រឹម ១ ខែ​ប៉ុណ្ណោះ​!

    ​សង្វា​ក្បាលពោះ​ពុំ​សូវ​ជា​បង្កបញ្ហា​ប៉ុន្មាន​ទេ​ចំពោះ​សម្រស់​នារី ប្រសិនបើ​វា​ចេញ​តិចតួច ប៉ុន្តែ​ករណី​វា​ចេញ​ក្ដាំង​ពេញ​ក្បាលពោះ​ហើយ​នោះ សុភាពនារី​ច្បាស់​ជា​លែង​ហ៊ាន​បង្អួតរាង​តទៅទៀត​ហើយ​។ តែ​សូមកុំ​បារម្ភ គ្រឿងផ្សំ​ខាងក្រោម​នឹង​ជួយ​លោកអ្នក​កម្ចាត់​ស្នាម​សង្វា​ក្តាំង​ពេញ​ក្បាលពោះ​ក្នុង​រយៈពេល​តែ ១ ខែ​ប៉ុណ្ណោះ​។​

​     * គ្រឿងផ្សំ​
​    ​- អំបិល ២៥០ ក្រាម​
​    ​- ស្ករស ២៥០ ក្រាម​
​    ​- ប្រេង​អូ​លីវ ១០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ​។ ត្រដុស​គ្រឿងផ្សំ​ទាំងនេះ​ថ្នមៗ​លើ​តំបន់​ប៉ះពាល់​។ ទុកចោល​មួយសន្ទុះ សឹម​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ បន្ទាប់ពី​ត្រដុស​រួច​សូម​យក​ឡូ​សិន​លាប​ពីលើ​បន្ថែម​។ ធ្វើបែបនេះ​ម្តង​ក្នុង​មួយថ្ងៃ ហើយ​គ្រប់​រយៈពេល ៣០ ថ្ងៃ​លោក​អ្នកនឹង​លែងឃើញ​ស្នាម​សង្វា​ក្ដាំង​ពេញ​ក្បាលពោះ​ទៀត​ជាមិនខាន​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហោ​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់