adverise with khmeread Stephen hawking getty

Stephen Hawking និង Mark Zuckerberg ចាប់ផ្ដើម​គម្រោង​ស្វែ​ករក​មនុស្ស​ក្រៅ​ភព​មិន​ធ្លាប់មាន​ពីមុនមក​

    ​រ៉ុក្កែត​ខ្នាតតូច​នឹង​បង្ហោះ​ទៅ​ក្រៅ​ភពផែនដី​ដើម្បី​សិក្សា​ពី​ចក្រវាល​ដែល​ឆ្ងាយៗ ដែលជា​មហិច្ឆតា​នៃ​គម្រោង​រុករក​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ក្នុងនោះ​មាន លោក Stephen Hawking និង​អ្នកគាំទ្រ​ផ្សេងទៀត​ដូចជា អ្នកវិនិយោគ​អ៊ី​ន​ធឺ​ណេ​ត​លោក Yuri Milner និង​លោក Mark Zuckerberg នឹង​បញ្ជូន​យាន្ដ​ខ្នាតតូច​ទៅ​ជ្រៅ​ក្នុង​លំហ​អាកាស​ដើម្បី​រុករក​តំបន់​នៅ​ឆ្ងាយ​មហា​សែនឆ្ងាយ ដែល​មនុស្ស​មិនអាច​មើលឃើញ​។​

​    ​គម្រោង​មហិច្ឆតា​ដ៏​ធំ​សម្បើម​នេះ​អាច​បង្ហាញ​អា​ថ៍កំ​បាំង​ដ៏​សែន​ជ្រៅ​ក្នុង​ចក្រវាល ហើយនឹង​អនុញ្ញាតឱ្យ​មនុស្ស​ថតរូប​មួយ​នៃ​ភព​ផ្សេងទៀត​ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​បាន​។​

​    ​គម្រោង​ឈ្មោះថា Starshot សង្ឃឹម​យក​មនុស្ស​យន្ត​តូច​មួយ​ទៅ​ប្រព័ន្ធ​តារាសាស្ត្រ Alpha Centauri ដែលមាន​ចម្ងាយ​៤០​លាន​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។ ដើម្បី​ទៅដល់​ទីនោះ​ជាធម្មតា​ត្រូវ​ចំណាយពេល ៣០.០០០ ឆ្នាំ ប៉ុន្ដែ​គម្រោង​ថ្មី​នោះ​សង្ឃឹមថា​ប្រើ​នូវ​រ៉ុក្កែត​ខ្នាតតូច​ដែល​នឹង​អនុញ្ញាតឱ្យ​យានអវកាស​ទៅដល់​ទីនោះ​ក្នុងពេល​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​គិតថា​ភព​នៅ​ប្រព័ន្ធ Alpha Centauri ប្រហែលជា​ដូច​ផែនដី​យើង​ដែរ ដែលជា​តំបន់​អាច​រស់​នៅបាន​។ យាន​ខ្នាតតូច​នេះ​នឹង​អាច​ថតរូប​ពី​ទីកន្លែង​នោះ ជា​វិធីសាស្ត្រ​ដ៏​មាន​សក្ដានុពល​ដែល​ពួកគេ​អាច​ស្វែ​ករក​ជីវិត​នៅលើ​ភព​ដទៃទៀត​។​

​    ​យោងតាម​លោក Yuri Milner "​យាន​នេះ​នឹង​ក្លាយជា​យាន​ដ៏​តូច​មួយ ដែល​យក​អ្នក​អវកាស​ទៅ​លំហ​អាកាស​ដោយ​ប្រើ​នូវ​ប្រើប្រាស់​ការ​រុញ​ល្បឿន​ទៅមុខ​ដោយ​ពន្លឺភ្លើង​ឡាស៊ែរ​"​។ ការ​រចនា​យាន​នេះ​នឹង​អនុញ្ញាតឱ្យ​វា​ហោះហើរ​បាន​ក្នុង​ល្បឿន​២០​ភាគរយ​នៃ​ល្បឿន​ពន្លឺ​៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់