adverise with khmeread C6b6f2fd b92c 433f a412 2dcb95e41bfd

ឃាត់​ស្ត្រី​ម្នាក់​លួច​សំពត់​រ៉ូ​ប​ចម្រុះ​ពណ៌​នៅ​ផ្សារ​អូឡាំពិក​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ធ្វ​សកម្មភាព​លួច​រ៉ូ​ប​ចម្រុះ​ពណ៌​នៅក្នុង​ផ្សារ​អូឡាំពិក​នា​ថ្ងៃ​២១ ខែមេសា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង១០​ព្រឹក​នៅ​តូប​លេខ ​76d2 ​ក្រុម​១៣ ​ភូមិ​២ សង្កាត់​អូឡាំពិក ​ខ​ណ្ឌ​ចំការមន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ផាត​ សុ​ចាន់នី ​ភេទ​ស្រី​ អាយុ២៣​ឆ្នាំ​ ខ្មែរ​ស្នាក់​នៅផ្ទះ​លេខ៣E​សូន្យ ​ផ្លូវ​២៩​ សង្កាត់​បឹងកក់​១ ​ខ​ណ្ឌ​ទួលគោក​មុខរបរ​លក់​ខោអាវ​រ៉ូ​ប​បាន​ប្រគល់ជូន​ម្ជា​ស់​វិញ​។​

    ចំណែក​ជន​ល្មើស​ឈ្មោះ ​យឿ​ង ចាន់ថា​ ភេទ​ស្រី ​អាយុ៣៦​ឆ្នាំ​ខ្មែរ​ ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ១៦ ​ផ្លូវលំ ​សង្កាត់​បឹង​ស្រឡាង ​ខ​ណ្ឌ​ទួលគោក​មុខរបរ​គ្មាន​។​

    បច្ចុប្បន្ន​ជន​ល្មើ​ស​ខាង​លើ​កសាង​សំនុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់