adverise with khmeread Xbox360

ដំណឹង​ល្អ​ឬ​អាក្រក់​? ក្រុមហ៊ុន Microsoft ប្រកាស​ឈប់​ផលិត​ក្បាល​ហ្គេម Xbox 360 តទៅទៀត​ហើយ​!

    ​ក្រុមហ៊ុន Microsoft នឹង​បញ្ឈប់​លែង​ផលិត​ក្បាល​ហ្គេម Xbox 360 តទៅទៀត​ហើយ​។ ក្រុមហ៊ុន​នេះ​នឹង​បញ្ឈប់​ផលិតផល​ក្បាល​ហ្គេម ដែលមាន​អាយុកាល​១០​ឆ្នាំ​មកនេះ​។ Xbox ដែល​នៅសល់​នឹង​នៅតែ​បន្ត​លក់​រហូត​អស់ពី​ស្តុក​។​

​    ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ការបញ្ចប់ Xbox 360 ត្រឹមនេះ​នឹងមិន​មានន័យថា​បញ្ចប់​សេវា​ផ្សេងៗ​ដែលជា​តម្រូវការ​អ្នកលេង​នោះទេ ដូច្នេះ​អ្នកលេង​ទាំងអស់​នៅតែ​អាច​ប្រើប្រាស់​ឧបករណ៍​នេះ​បាន​ដដែល​។ ពួកគេ​នឹង​នៅតែ​អាច​លេង Xbox Live តាម​អ៊ី​ន​ធឺ​ណេ​ត​ហើយ​ពួកគេ​ក៏​នៅតែ​អាច​ទិញ​ហ្គេម​តាមរយៈ​អន​ឡាញ Store ឬក៏​ទិញ​ដាក់​លេង​បាន​ដដែល​គ្រាន់តែ​ក្នុង​ទម្រង់​ជា​ក្បាល​ហ្គេម​លើ​អ៊ី​ន​ធឺ​ណេ​ត​៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់