adverise with khmeread 16b5a03c 91c4 4fd4 bee0 12bf02b0c5ee

ចាប់បាន​ចោរឆក់​ទូរស័ព្ទ​តាមផ្លូវ​ម្នាក់​ទាំងយប់​

      ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២១ ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៦​និង​១៧ នាទី យប់​នៅ​ចំណុច​មុខផ្ទះ លេខ​១៥៣ ផ្លូវ​លេខ​២៨៩ ក្រុមទី​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

      ប៉ូលិស​និយាយថា ខណៈ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​១ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​កំពុង​ល្បាត បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ជាក់ស្តែង ពីបទ ឆក់​ទូរស័ព្ទ ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ លេខ​១៥៣ ផ្លូវ​លេខ​២៨៩ ក្រុមទី​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ចាន់ រិទ្ធី ហៅ ខ្មៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ផ្លូវ​លេខ​២៧៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។​

      ចំណែក​ជនរងគ្រោះ​ឈ្មោះ ជា ធីតា ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន លេខ ផ្លូវលំ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

      វត្ថុតាង​ចាប់យក ៖ ​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក Samsung Galaxy tap 3 ពណ៌​ស មាន​ស៊ីម​លេខ 010 817 106 បាន ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក CT Plus (​កូរ៉េ ) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​លេខ​ម៉ាស៊ីន​003720 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព។​

      ប៉ូលិស​បន្តទៀតថា មុនពេល​កើតហេតុ ជន​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក HONDA WAVES ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1F-1314 គោល បំណង​មក​ទទួល​មិត្ត​ភ័ក្ត្រ​ចេញពី​ធ្វើការ​នៅ​ម្តុំ​អង់ តែ​ន​ទូរទស្សន៍​ជាតិ​កម្ពុជា។​

       ពេលមកដល់​ចំណុច កើតហេតុ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ រួច​ដក​ទូរស័ព្ទ ទំនាក់ទំនង​ទៅ​បងស្រី ពេលនោះ​ស្រាប់​តែមាន​ជន សង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​មកពី​ក្រោយ ហើយ​បាន អែប​ខាងឆ្វេង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ព​ជន​រង គ្រោះ​បានសម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន។​

       ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម រហូត ដល់​ទំនប់ទួលគោក កម្លាំង​ប៉ុស្តិ៍​បឹងកក់ ទី​១ និង​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​០១​នាក់ និង​វត្ថុតាង (​ទូរស័ព្ទ​របស់​ជនរ​ង​គ្រោះ) ចំណែក​ជនសង្ស័យ ០១​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់។​

       បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់