adverise with khmeread 3d8e2fb0 fcbf 47e5 8907 95180af8152e

បើក​ម៉ូតូ​វ៉ា​រថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​របួស​២​នាក់​

     ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​វ៉ា​រថយន្ត​មិន​ប្រយ័ត្ន​បាន​បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាស់​ទឹ​ស​គ្នា​រងរបួស​ទាំងសងខាង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​និង​៣០ យប់​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​មុខ​ប៉ុស្តិ៍​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

     តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​បង្ក​ម៉ាក​​ស្មាស់​វី​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-1697​បើកបរ​តែម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​ថែមទាំង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀតផង​។​

     តែ​ពេលដែល​វ៉ា​នោះបាន​ចូលមកក្នុង​ចំណីផ្លូវ​ម្ខាង​ទៀត​ក៏​ជ្រុល​ទៅបុក​ពេញទំហឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម​ពណ៍​ខ្មៅ​ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ បាត់ដំបង 1F-7000 ដែល​ធ្វើដំណើរ​បញ្ច្រាស់​ទឹ​ស​គ្នា​បណ្តាលឱ្យ​ដួល​ម៉ូតូ​ទាំង​២ កណ្តាល​ថ្នល់។ ចំណែក​ម្ចាស់​ម៉ូតូ​ស្មាស់​វី បាន​ដួល​បោក​ទៅ​ហ្នឹង​ថ្នល់​រងរបួស​ធ្ងន់។​

      ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង​និង​បាន​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់