adverise with khmeread 74879605 120a 4a3f 83ad 018dfedc3f12

ភ្លើង​ឆេះ​ស្មៅ ​និង​ព្រៃ​ក្នុង​របង​ព្រលានយន្តហោះ ផ្អើល​ឈុ​ល​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ភ្លើង​បាន​ឆាបឆេះ​ព្រៃ​ និង​ស្មៅ​ក្នុង​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ ​និង​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជាប់​ក្បែរ​ទីនោះ​នាំគ្នា​ចេញ​ជួយ​ពន្លត់​។​

     ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី ២១ មេសា ២០១៦ នៅ​ខាងលិច​របង​ព្រលានយន្តហោះ​ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​គេ​ឃើញ​ក្រុមក្មេងស្ទាវ​ចូលក្នុង​ព្រៃ​គុ​ម្ភ ត្រែង​ខាងលើ។ លុះ​មួយសន្ទុះ​ក្រោយ​ក៏​ហើយក៏​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ឡើង។ បន្ទាប់មក​ផ្អើល​អស់​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​មក​អន្តរាគមន៍​ហើយ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញមក​ពន្លត់​ភ្លាមៗ​។​

     បន្ទាប់មក​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់​នៅ​កន្លែងកើតហេតុ​ចំនួន​5​គ្រឿង ក្នុងនោះ​រថយន្ត​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​2​គ្រឿង រថយន្ត​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​ចំនួន​2​គ្រឿង នឹង រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ព្រលានយន្តហោះ ហើយ​បាញ់​ទឹក​អស់​ចំនួន​3​គ្រឿង គឺ​រថយន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​2​គ្រឿង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ប​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ចំនួន​1​គ្រឿង​ទើប​ពន្លត់​១០០​ភាគរយ​។ ក្នង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់​អគារ​ឬ​ទី​ស្នាក់​នៅឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់