adverise with khmeread 2f781dab00000578 3366033 image a 28 1450455613071

Update ទាក់ទង​រឿង Chelsea៖ លោក Diego Simeone អន្ទះអន្ទែង​ចង់​មក​ដឹកនាំ Chelsea

​អ្នកចាត់ការ​ក្លឹប Atletico Madrid លោក Diego Simeone បាន​បើកឱកាស​ចូលរួម​ជាមួយ Chelsea នា​រដូវ​កាល​ក្រោយនេះ និង​ជឿជាក់ថា​អនក្ខរកម្ម​ភាសា​អង់គ្លេស​របស់លោក​មិនមែនជា​របាំងរ​រាំង​លោក​មិន​ឲ្យ​ដឹកនាំ​ក្លឹប​អង់គ្លេស​នោះឡើយ​។ 

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ក្លាយជា​បេក្ខភាព​លេចធ្លោ​ជាងគេ​នៅក្នុង​បញ្ជី​របស់​ក្លឹប​តោ​ខៀវ​ដើម្បី​ជំនួស​លោក Jose Mourinho ដែល​ទើបតែ​បណ្តេញចេញ​។ 

​តាម​ប្រភព​ដែល​ទម្លាយ​ប្រាប់​វេ​ប​សាយ​ដេលី​មែ​ល​បាន​ឲ្យ​ដឹងថា អ្នកចាត់ការ​របស់ Atl. Madrid ដែល​សល់​កុងត្រា​តម្លៃ ១៥ លាន​ផោន​រូបនេះ​កំពុង​អន្ទះអន្ទែង​ចង់ដឹង​យ៉ាងខ្លាំង​ថា​តើ Chelsea នឹង​និយាយ​អ្វីខ្លះ​នៅមុន​លទ្ធភាព​នាំយក​រូបលោក​មក​ដឹកនាំ​ក្លឹប​នា​រដូវក្តៅ​ខាងមុខ​។ 

​លោក Simeone មកទល់​ឥឡូវ​មិនចេះ​និយាយ​ភាសា​អង់គ្លេស​ទេ​។ នេះ​ជាការ​លំបាក​មួយ​ដែល​អ្នកចាត់ការ​លំដាប់​កំពូល​រូបនេះ​ត្រូវតែ​ជម្នះ​ឲ្យ​បាន​បើ​គាត់​ចង់​មក​គ្រប់គ្រង Chelsea​។ ប៉ុន្តែ​បុរស​មកពី​អាមេរិក​ឡាទីន​រូបនេះ​មិន​ជឿថា ការមិន​ចេះ​ភាសា​អង់គ្លេស​របស់គាត់​ប៉ះពាល់​ខ្លាំង​ដល់​ការងារ​របស់គាត់​នោះឡើយ ដោយហេតុថា ជំនួយការ​ទី ២ លោក German Burgos ចេះ​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​។ 

​គួរ​បញ្ជាក់ថា អតីត​មិត្ត​រួម​ក្រុម​លោក Mauricio Pochettino ក៏​ជួប​ការលំបាក​ជាមួយ​ភាសា​អង់គ្លេស​ផងដែរ នៅពេល​លោក​មក​ដឹកនាំ Southampton ក្នុង​ឆ្នាំ ២០១៣៕ 

 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់