adverise with khmeread Ea332e7c a9dd 4b76 bd05 c5252d5ec165

ចាប់ចោរ​៤​នាក់ ក្របី​៤​ក្បាល​

     ពោធិ៍សាត់ ៖ លោក​នៅ សុជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ  ខេត្តពោធិសាត់​បា​នប​ង្គ្រា​ប​ចោរលួច​គោក្របី​របស់​កសិករ​បា​ន​បួន​នាក់ ​និង​ដកហូត​ក្របី​៤​ក្បាល​ដែល​តែងតែ​ធ្វើឱ្យ​ប្រជាកសិករ​ដែលមាន​គោក្របី​រៀងរាល់​រាត្រី​ដេក​មិន​លក់ ដោយសារតែ​ពួក​ចោរ​។​

     កម្លាំង​អាវុធហត្ថ​ស្រុក​ក្រគរ​បានឱ្យដឹងថា កម្លាំង​បាន​ចុះបង្ក្រាប​ដេញចាប់​ចោរលួច​ក្របី​​វេលា​ម៉ោង​១៦​ និង​៤៥​នាទី ល្ងាច​ថ្ងៃទី២១ ​ខែមេសា ឆ្នាំ​២០១៦​ ដោយ​ប្រើ​កងកម្លាំង​មូល ដ្ឋាន​អាវុធហត្ថ​ស្រុក​ក្រគរ​០៦​នាក់ រថយន្ត​០២​គ្រឿង បាន​ដេញចាប់​បង្ក្រាប​ចោរលួច​ក្របី​នៅ​ភូមិ​ក្បាលដំរី ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ជាប់​ព្រំប្រទល់​ស្រុក​បរិបូរណ៍ខេត្ត​កំពង់ឆ្នាំង​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​០៤​នាក់ ១.ឈ្មោះ ប៉ែន ណន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ ​២.ឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​៣.ឈ្មោះសេង សា​លិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ៤.ឈ្មោះ ឈឹម សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ដកហូត​រថយន្ត​០១​គ្រឿង ម៉ាក​កា​ម៉ា​រី​ស៊េរី​៩៣ ពណ៌​សស្លាក​លេខ ២A-០៤៦៧ ,​ម៉ូតូ​០១​គ្រឿង ម៉ាក​សង់​ការ៉េ ពណ៌​ក្រហម ស្លាក​លេខ ១A៤២០១ និង​ក្របី​០៤​ក្បាល​វត្ថុតាង​ឃាត់​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ ដើម្បី​បំពេញ​នីតិវិធី រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់