adverise with khmeread 96ce0823 572c 4b78 ba68 bed1b370f0ad

ខឹង​ប្រពន្ធ​សុំ​ទៅធ្វើ​ការ​ប្តី​យក​កែវ​វាយ​រយះ​ក្បាល​ដេរ​៦​ថេរ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១​មេសា​បន្ទាប់ពី​មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង​នា​ថ្ងៃទី​១៩​ខែមេសា​ ឆ្នាំ​២០១៦ ម៉ោង​៨​យប់​នៅ ចំណុច​ផ្ទះ​ជនរងគ្រោះឈ្មោះ​ ង៉ែត ច​ន្ធី ភូមិ​ជ្រោយ មេត្រី​លើ​ឃុំឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ​ជា​ប្រពន្ធ​)​ឈ្មោះ​ ង៉ែត ច​ន្ធី ​ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ មុខរបរ​​នៅផ្ទះ។​ ចំណែក​ជន​ល្មើ​ស​ជា​ប្តី​ឈ្មោះ ​អ៊ុន ផល្លា ​ភេទប្រុស ​អាយុ​២៩​ឆ្នាំ ជា​ប្ដី មុខរបរ​ទិញ​អេតចាយ នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ​ជាមួយគ្នា​ត​រូ​វ​បាន​ឃាត់ខ្លួន​។ ​វត្ថុតាង ចាប់យក​កែវ​​មាន
​ដៃ​សំរាប់​កាន់​ចំនួន​០១​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃ​កើ​ត​ហេតុ​ជន​ល្មើស​ និង​ជនរងគ្រោះ​មាន​​ការឈ្លោះប្រកែក​គ្នា​ពី​រឿង​ជនរងគ្រោះ​ជា​ប្រពន្ធ​សុំ​ជន​ល្មើស​ជា​ប្តី​ទៅ​ធ្វើ កម្មកររោងចក្រ​ក្ដារបន្ទះ​តែ​ជន​ល្មើ​ស​មិន​ឲ្យ​ជនរងគ្រោះទៅ​ធ្វើការ​។  ជនរងគ្រោះ​ខឹង ក៏បាន​ជេរ​ម្រា​យ​ជន​​ល្មើ​ស​។  ភ្លាមនោះ​ជន​ល្មើសក៏​ទះកំភ្លៀង​ជន​រងគ្រោះ​ចំនួន​មួយ​កំភ្លៀង ហើយ​ជនរងគ្រោះ​ស្ទុះ​យក​កែវ​ទឹក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ស្ទុះ​មក​វាយជន​ល្មើស​ តែ​ជន​ល្មើ​ស​ចាប់​កែវ​ជាប់​ទាញយក​ពី​ដៃជនរងគ្រោះ រួច​វាយ​ទៅលើ​ជនរងគ្រោះ​មួយ​កែវ​ចំ ក្បាល​ពីក្រោយ​ចំហៀង​ខាងឆ្វេង​បណ្ដាល​ឲ្យ បែកក្បាល​ហូរឈាម​រយះ ដេរ​៦​ថ្នេរ​។

      ក្រោយពេល​កើត​ហេតុ ម្ដាយក្មេក​នឹង​ប្អូនថ្លៃ​ជន រងគ្រោះ​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យា បាល​នៅ​មន្ទីរពេទ្យ​ស្រុក​មុខកំពូល​។ ចំណែក​ជន​ល្មើ​សត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល ដើម្បី​សាកសួរ​នាំ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់