adverise with khmeread F93f8dd0 1660 4c72 83bc ac9f52017c08

កុមារ​បីនាក់​ពុល​ក្អួតចង្អោរ​បន្ទាប់ពី​ញ៉ាំបាយ​និង​អំបិល​

     ក្រចេះ ៖ ប៉ូលិស​ស្រុក​សំបូរ បាន​វិច​ខ្ចប់​សំណាក​បាយ និង​អំបិល​ដើម្បី​យកមក​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ បន្ទាប់ពី​មាន​ក្មេងស្រី​៣​នាក់​ជា​បងប្អូន​បង្កើត​រស់នៅ​ជនបទ​ដាច់​ស្រ​យ៉ា​ល​ក្នុង​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ​បានកើត​មាន​អា​ការៈពុល​វិលមុខ​ក្អួតចង្អោរ​ទន់​ដៃជើង ក្រោយពី​ពួកគេ​ទាំងបី​នាក់ បាន​ហូបបាយ​លាយ​និង​អំបិល​កាលពី​ថ្ងៃទី​២១ ខែមេសា​​ ឆ្នាំ​២០១៦​។​

     លោក​វរសេនីយទោ ប៊ុន ឈឿន អធិការ​ប៉ូលិស​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​មិនទាន់បាន​កំណត់ថា អា​ការៈពុល​របស់​ក្មេងស្រី​ទាំង​៣​នាក់​ផ្តើមចេញពី​សារជាតិ​ពុល​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​យក​អំបិល​ទៅ​ស្ថាប័ន​ជំនាញ​ធ្វើការ​ពិសោធន៍​សិន​។​

     យ៉ាងណាក៏ដោយ​ប៉ូលិស​ប៉ុស្តិ៍​និង​ស្រុក​កំពុងតែ​ស្រាវជ្រាវ​លើ​ករណីនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់