adverise with khmeread Nicholas 2

កូនប្រុសពៅអាយុ៥ឆ្នាំបដិសេធមិនព្រមជួបមុខ Nicholas Tse

          បន្ទាប់ពី​តារាភាព​យន្ត​ហុងកុង Nicholas Tse និងអតីត​មិត្តស្រី Faye Wong ជួបជុំគ្នាឡើងវិញ មាន​ពាក្យចចាមអារ៉ាមថា អ្នក​ទាំងពីរ​គ្រោងរៀបការ​នា​ពេលឆាប់ៗនេះ ហើយ​គ្រួសារ​ទាំងសងខាង​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការ​ជា​នា​​គ្នា​ឡើងវិញ​នេះ។

          បើទោះបីជា​ Nicholas មាន​ឆាកជីវិតស្នេហាប្រកបដោយសេចក្តីសុខក៏​ដោយ ក៏បណ្តាញព័ត៌មាន​ហុងកុង​បាន​រាយការណ៍ថា តារាភាព​យន្ត​រូបនេះ​មិន​បាន​អើពើ​នឹង​គ្រួសា​រ​របស់ខ្លួននោះទេ ហើយ​ថា បាន​ចំណាយពេលវេលា​តិចតួច​ជាមួយ​នឹងកូនប្រុសទាំងពីរ។ កូនប្រុសពៅ​របស់​លោកឈ្មោះ Quintus បានបដិ​សេធ​មិន​ព្រម​ជួបមុខ​ Nicholas នៅពេល​នេះ។

          ប្រភព​មួយ​បាន​និយាយថា Guintus អាយុ៥ឆ្នាំ​ មាន​ឱកាស​ជួប Nicholas តែ​មួយលើក​ប៉ុណ្ណោះរៀងរាល់​ពីរបីខែម្តង ហើយ​នៅពេល​ក្មេងប្រុសរូប​នេះ​កាន់​តែ​ធំដឹងក្តី រូបគេ​បដិសេធ​មិន​ព្រមជួប Nicholas តែម្តង។  សូម្បីក្នុងកម្ម​វិធី​ជប់​លៀង​ជួប​ជុំគ្រួសារ​ដែលរៀបចំដោយជីដូន Deborah Lee ក៏ដោយ ក៏ Quintus បដិសេធ​មិន​ព្រមចូលរួមដែរ។  រយៈពេល​៦​ខែចុងក្រោយនេះ មាន​តែកូនប្រុស​ច្បង Lucas ​របស់​ Nicholas ប៉ុណ្ណោះ​ បានចូលរួមក្នុងពិធីជួបជុំគ្រួសារ​នេះ៕

adverise with khmeread
ប្រភព៖ asianpopnews

មតិយោបល់