adverise with khmeread 1

​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បានចាប់ផ្តើម​រាប់​ថយក្រោយ​ជាមួយ​ការដុត​ភ្លើង​គុប​

​    ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​រី​យ៉ូ​ដឺ​ជែ​ន​នី​រ៉ូ​ឆ្នាំ​២០១៦ (Rio de Janeiro 2016 Olympics) បានចាប់ផ្តើម​រាប់​ថយក្រោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​ការដុត​ភ្លើង​គុប​នៅ​ទីតាំង​បុរាណ​អូឡាំពិក ជាមួយ​អ្នករៀបចំ​សង្ឃឹមថា វា​នឹង​ផ្លាស់ប្តូរ​ចំណាប់អារម្មណ៍​ពី​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​និង​ភាពចលាចល​ផ្នែក​ហិរញ្ញវត្ថុ​។​

​    ​នៅ​ថ្ងៃ​ដ៏​ស្រស់បំព្រង​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​រះ​ដ៏​ចិញ្ចែងចិញ្ចាច​នៅ​កីឡដ្ឋាន​បុរាណ​ក្នុង​សង្កាត់ Olympia ក្នុង​ទីក្រុង Rio de Janeiro តារា​សម្តែង​ម្នាក់​បាន​លើក​ដង​ភ្លើង​គប់​ពី​ផ្ទាំង​ចំណាំងផ្លាត​ព្រះអាទិត្យ ដើម្បី​ចាប់ផ្តើម​កម្មវិធី មុននឹង​មន្ត្រី​អូឡាំពិក​ផ្តល់​ដាវអាជ្ញា​សឹក​ដល់​អ្នករៀបចំ​ក្នុង​ទីក្រុង Rio នៅ​ថ្ងៃទី ២៧ ខែឧសភា​ខាងមុខ​។​

​    ​កីឡា​អូឡាំពិក​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ដល់ ២១ ខែសីហា​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់