adverise with khmeread 1

​កីឡាករ​ក្បាច់គុណ​ចម្រុះ McGregor និយាយថា គាត់​នឹងមិន​ចូលនិវត្តន៍​ហើយ​ត្រៀម​រួចរាល់​សម្រាប់​កម្មវិធី UFC 200

    ​កីឡាករ Conor McGregor បាន​ផុស​នៅ​បណ្តាញ​សង្គម Facebook ដើម្បី​បដិសេធ​រាល់​ពាក្យ​ចចាមអារ៉ាម​ថា គាត់​បាន​ចូលនិវត្តន៍​ពី​ស្ថាប័ន UFC​។​

​    ​អ្នក​ប្រយុទ្ធ UFC រូបនេះ​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​នៅលើ​ទំព័រ​បណ្តាញ​សង្គម​របស់គាត់ ដោយ​អះអាងថា គាត់​បាន​ខកចិត្ត​ជាមួយ​នឹង​សមាជិក​ក្នុង​ក្រុម​ជុំវិញ​ការ​វាយ ហើយ​គាត់​គ្រាន់តែ​ចង់​ធ្វើ​អ្វីដែល​គាត់​ប៉ិនប្រសព្វ​ប៉ុណ្ណោះ​។​

​    ​បុរស​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​ក៏បាន​បញ្ជាក់​ទៀតផង​ដែ​រថា គាត់​នឹង​វាយ​នៅ​កម្មវិធី UFC 200 បើទោះជា​បានសម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​សន្និសីទកាសែត​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់