adverise with khmeread 1

Barcelona បង្ហាញ​គម្រោង​កីឡដ្ឋាន​ដែល​ផ្ទុក​ចំនួន​អ្នកទស្សនា​បាន​ដល់​ទៅ ១០៥.០០០ នាក់​

    ​ក្រុមបាល់ទាត់ Barcelona បាន​បញ្ចេញ​គំរូ​កីឡដ្ឋាន Camp Nou ដែល​នឹងមាន​រូបរាង​ដូចម្តេច​នៅពេលដែល​គម្រោង​ពង្រីក​កីឡដ្ឋាន​បានបញ្ចប់​។​

​    ​ក្រុម​នៅ​តំបន់​កាតា​ឡាន​មួយ​នេះ​បាន​ផុស​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន ដោយ​បង្ហាញ​អំពី​កីឡដ្ឋាន​ដែល​នឹង​ផ្ទុក​អ្នកទស្សនា​ចំនួន ១០៥.០០០ នាក់​។​

​    ​តារា​របស់​អ្នក​មានបុណ្យ​ដូចជា Lionel Messi, Andres Iniesta និង Gerard Pique បាន​ស្ថិតនៅក្នុង​ឃ្លី​ប​នោះ ហើយ​បន្ទប់​ដាក់​ពានរង្វាន់​ដ៏​ធំ​ក៏ត្រូវ​បានបង្ហាញ​ផងដែរ​។​

​    ​គម្រោង​នេះ​កំពុងស្ថិត​ក្នុង​ដំណើរការ​ដើម្បី​កែលម្អ​ទឹកដី​បច្ចុប្បន្ន ដែល​នឹង​បន្ថែមចំនួន​កៅ ៦០០០ ទៀត​ពីលើ​កៅអី​ដែលមាន​ស្រាប់​ចំនួន ៩៩.៣៥៤​។​

​    ​គម្រោង​ដែលមាន​តម្លៃ ២៧៨ លាន​ផោន​នេះ នឹង​ចាប់ផ្តើម​អំឡុង​រដូវ​កាល ២០១៧/១៨ ប៉ុន្តែ​នឹងមិន​បញ្ចប់​រហូតដល់​ឆ្នាំ ២០២២៕

 

adverise with khmeread

មតិយោបល់