Prince performs on stage

អ្នកបង្កើតចង្វាក់ Funk លោក ព្រីន ទទួលមរណភាពនៅអាយុ ៥៧ ឆ្នាំ

​    ​យោងតាមវេបសាយឆានែលញូវស៍អេស៊ាចេញផ្សាយថ្ងៃសុក្រនេះបានឱ្យដឹងថា តារាចម្រៀង ព្រី​ន (Prince) ដែល​ការត្រួសត្រាយ​ឱ្យមាន​ចង្វាក់ភ្លេង Funk និង​ទេពកោសល្យ​ខាង​ភ្លេង​សិល្បៈ​បានធ្វើឱ្យ​គាត់​ក្លាយជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​មួយរូប​ក្នុង​វិស័យ​តន្ត្រី បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមេសា នៅផ្ទះ​របស់គាត់​នៅ​រដ្ឋ​មីន​នី​សូ​តា​។ គាត់​បាន​ស្លាប់​នៅ​អាយុ ៥៧ ឆ្នាំ​។ 

​    ​ការប្រកាស​អំពី​មរណភាព​នេះ​កើតឡើង​តែមួយ​សប្តាហ៍​បន្ទាប់ពី​ជ័យលាភី​ពានរង្វាន់​ក្រា​មមី និង​អូ​ស្ការ សម្រាប់​ជំនាញ​ហ្គី​តា និង​វិធីសាស្ត្រ​បង្កើត​សំឡេង​ឡើង​ខ្ពស់​មិនធម្មតា​រូបនេះ ត្រូវបាន​នាំយកទៅ​មន្ទីរពេទ្យ​ជាមួយនឹង​ជំងឺ​ផ្តាសាយ​ដ៏​ធ្ងន់ធ្ងរ ដែល​គាត់​គិតថា​មិន​សំខាន់ បន្ទាប់ពី​កើតរោគ​នេះ​ដំបូង​។ 

​    ​ដំណឹង​មរណភាព​របស់លោក​បាន​ញ៉ាំងឱ្យមាន​ជំនន់​នៃ​ការចូលរួម​រំលែក​ទុក​ពី​ពិភព​កម្សាន្ត និង​នយោបាយ រាប់​ចាប់ពី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា រហូតដល់​លោក មី​ក ចា​ហ្គ័​រ ក៏ដូចជា​អ្នកគាំទ្រ និង​សូម្បី Tweet ជា​ផ្សែង​ពណ៌​ស្វាយ​ពី​អង្គការ​ណា​សា ដែលជា​ពណ៌​ហត្ថលេខា​របស់​ព្រី​ន​។ 

​    ​ព្រី​ន​បាន​ក្លាយជា​តារា​ល្បី​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ទសវត្សរ៍ ១៩៨០ នៅពេល​គាត់​ធ្វើឱ្យ​បទ​ចម្រៀង​ប្រចាំ​ទីក្រុង Minneapolis ឱ្យ​ល្បីល្បាញ ដោយ​នាំ​ចង្វាក់​រ៉ុ​ក និង R&B មក​លាយ​គ្នា​ចេញ​ជា​ចង្វាក់ Funk សម្រាប់​រាំ​កម្សាន្ត​ដ៏​ពេញនិយម​។ អាល់​ប៊ុ​ម "Purple Rain" ឆ្នាំ ១៩៨៤ របស់គាត់​តែង​ត្រូវបាន​ចាត់ទុកថា​ជា​អាល់​ប៊ុ​ម​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចម្រៀង​៕

ប្រភព៖  ឆានែលញូវស៍អេស៊ា

មតិយោបល់