adverise with khmeread 1

Arshavin ជឿថា Arsenal គឺជា​ក្រុម​អភិរក្សនិយម​

    ​អតីត​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ​កីឡាករ Andrei Arshavin ជឿថា Arsenal គឺជា​ក្រុម​អភិរក្សនិយម ដែល​ទើបតែ​បាត់បង់​ឱកាស​លើក​ពាន Premier League ដ៏​ល្អ​បំផុត​ក្នុងឆ្នាំនេះ​។​

​    ​កីឡាករ​អន្តរជាតិ​រុស្ស៊ី​រូបនេះ ដែល​បាន​ចូលរួម​ជាមួយ Arsenal ពី​ក្រុម Zenit St. Petersburg កាលពី​ឆ្នាំ ២០០៩ ក្នុងតម្លៃ ១៥ លាន​ផោន ជឿថា មានការ​ផ្លាស់ប្តូរ​តិច​តួច​ណាស់​នៅ​ក្លឹប​នេះ ចាប់តាំងពី​គាត់​ចាក​ចេញពី​ក្លឹប​កាលពី​បី​ឆ្នាំមុន​។​

​    ​គាត់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា "​ពួកគេ​គឺជា​ក្លឹប​អភិរក្សនិយម​! នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Arsenal បាន​ទិញ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ចំនួន​ពីរ​នាក់ គឺ Mesut Ozil និង Alexis Sanchez ខណៈ​អ្នកចាំទី Petr Cech ក៏​ចូលរួម​ជាមួយ​ពួកគេ​ដែរ​។ ប៉ុន្តែ​ក្រៅពីនេះ វា​គ្មាន​ការផ្លាស់ប្តូរ​ធំៗ​នោះទេ​"​។​

​    ​គាត់​បាន​បន្តថា "Arsenal មាន​គ្រូបង្វឹក​ដដែល​ជាច្រើន​ឆ្នាំ ហើយ​គាត់​មាន​គោលជំហ​របស់គាត់​! ក្រុម​ទាំងមូល​គឺ​ផ្តោតទៅលើ​ទស្សនៈ​របស់លោក Arsene Wenger និង​ទស្សនៈ​របស់គាត់​ចំពោះ​បាល់ទាត់​។ ខ្ញុំ​មិនដឹងថា ការអភិរក្ស​និយម​នេះ​គឺជា​ឧបសគ្គ​ឬ​យ៉ាងណាទេ​"​។​

​    ​គាត់​ក៏បាន​និយាយ​ដូច​ប្រិយមិត្ត​ជាច្រើន​ថា "​ក្នុង​រដូវ​កាល​នេះ Arsenal មាន​គ្រប់​ឱកាស​ដើម្បី​ក្លាយជា​ជើងឯក ដោយសារ​ក្រុម​កីឡាករ​ដែល​ពួកគេ​មាន​។ គូប្រជែង​ធំៗ​ដូចជា Chelsea, Manchester United និង​សូម្បីតែ Manchester City ហាក់ដូចជា​មិនសូវ​រះ​សោះ​។ អ្នក​រាល់គ្នា​បាន​និយាយថា កាំភ្លើង​ធំ​នឹង​ប្រយុទ្ធ​ដើម្បី​ពានរង្វាន់ ប៉ុន្តែ​ដូចដែល​អ្នកឃើញ ពួកគេ​មិនអាច​ប្រៀប​នឹង Leicester ក្នុង​រដូវ​កាល​នេះ​ផង ហើយ​កញ្ជ្រោង​ហាក់ដូចជា​នឹង​គ្រង​តំណែង​ជើងឯក​ហើយ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់