adverise with khmeread Index

អាកាសធាតុនៅតំបន់ ប្រាសាទព្រះវិហារចុះត្រជាក់១២អង្សារ

    ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា នៅយប់ថ្ងៃទិ១៨ឈានចូល១៩ធ្នូឆ្នាំ២០១៥នេះ អាកាសធាតុនៅ តំបន់ជួរភ្នំដងរែក និងប្រាសាទព្រះវិហារ ចុះត្រជាក់កម្រិត១២អង្សារ។  ដោយឡែកសម្រាប់សុខភាពរបស់កងទ័ពដែលយាមតាមព្រំដែន គឺមិនមានបញ្ហាអ្វីទេ គ្រាន់តែផ្តាសាយធម្មតាប៉ុណ្ណោះ។
    សម្រាប់នៅរាជធានីភ្នំពេញអាកាសធាតុត្រជាក់ត្រឹម២៤អង្សារនៅយប់និងព្រឹកថ្ងៃទី១៩ធ្នូនេះ ហើយគេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនមិនបានពាក់អាវរងារនោះទេ ។

     ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ ដល់២០ ខែធ្នូ ឆ្នាំ២០១៥ ខេត្តចំនួន៨ របស់កម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និងមណ្ឌលគិរី នឹងមានសីតុណ្ហភាពចុះត្រជាក់ ចាប់ពីសីតុណ្ហភាពអប្បរិមា១៧អង្សារសេ និងអតិបរមា ២៧អង្សារសេ។

    ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ការចុះត្រជាក់នេះដោយសារកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ។ 

    ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារ:ណជនជ្រាបជាព័ត៌មាន និងសំណូមពរឲ្យមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុត្រជាក់បែបនេះ៕

adverise with khmeread

មតិយោបល់