adverise with khmeread 1

​អតីត​អ្នកចាំទី Real Madrid និយាយថា​នឹងធ្វើ​ឱ្យ​ក្តី​សុបិន​លើក​ពាន​របស់ Barca រលាយ​

​    ​ក្រុម Real Betis នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Sevilla នៅ​ចុង​សប្តាហ៍​នេះ ដែលជា​ការប្រកួត​ក្រុម​ជិតខាង​ដ៏​ធំ​ប្រចាំ​តំបន់ ប៉ុន្តែ​អតីត​អ្នកចាំទី​ក្រុម Real Madrid កីឡាករ Antonio Adan សង្ឃឹមថា នឹង​ជួយ​អតីត​ក្រុម​របស់ខ្លួន​នៅពេលដែល​ប៉ះ Barcelona នៅ​ថ្ងៃទី ៣០ ខែ​នេះ​។​

​    ​គាត់​បាន​និយាយថា "​ថ្ងៃនេះ យើង​គិត​អំពី​រឿង Sevilla តែមួយ​មុខ​គត់ ប៉ុន្តែ​បន្ទាប់មក ក្នុងនាម​ជា​អ្នកគាំទ្រ Real Madrid ខ្ញុំ​ត្រូវតែ​និយាយ​ដោយស្មោះ​ថា ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាចធ្វើឱ្យ​ការតាមប្រមាញ់​ពានរង្វាន់​លី​ករ​បស់ Barcelona ខ្ទេចខ្ទាំ​"​។​

​    ​គាត់​បន្តថា "​ប្រសិនបើ Real Madrid អាច​ឈ្នះ​ពាន​លី​ក ខ្ញុំ​នឹងមាន​អារម្មណ៍ល្អ​ជាង​នេះ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់