adverise with khmeread Joong ki

Song Joong Ki រកចំណូលបាន​ច្រើនជាងគេ​តាមរយៈ​ការថត​ពាណិជ្ជកម្ម​នៅ​ចិន​

    ​តារាភាពយន្ត​កូរ៉េ​ដ៏​ពេញនិយម Song Joong Ki កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ភ្ញាក់ផ្អើល​ជាមួយនឹង​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​រកបាន​តាមរយៈ​ការថត​ផ្សាយពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​។​

​    ​ថ្មីៗ​នេះ គេហទំព័រ​ព័ត៌មាន​ចិន​មួយ​បាន​បង្ហាញថា “​ប្រាក់ចំណូល​បាន​ពី​ពាណិជ្ជកម្ម​រយៈពេល​៦​ខែ​ពេញ​របស់ Song Joong Ki នៅ​ប្រទេស​ចិន​គឺ​១៦​លាន​យ័ន (​ប្រហែល​២,៥​លាន​ដុល្លារ​)”​។​

​    ​គេហទំព័រ​ដដែល​នេះ​បន្តថា “ តម្លៃ​ថត​ផ្សាយពាណិជ្ជកម្ម​របស់ Song Jooong Ki បាន​កើនឡើង ដោយសារតែ​ប្រជាប្រិយភាព​របស់​រឿង Descendants of the Sun នៅ​តំបន់​អាស៊ី​។ តម្លៃ​ខ្លួន​ថត​ផ្សាយពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន [ សម្រាប់ Joong Ki ] ក៏បាន​កើនឡើង​យ៉ាងគំហុក​ផងដែរ​”​។ គេហទំព័រ​ដដែល​បាន​បន្ថែមថា ប្រាក់ចំណូល​ក្នុង​រយៈពេល​៦​ខែ​របស់ Joong Ki បាន​នាំមុខ​តារា​ល្បីៗ​ផ្សេងទៀត​ដូចជា Lee Min Ho និង Kim Soo Hyun ។​

​    ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ថត​ផ្សាយពាណិជ្ជកម្ម​ប្រហែល​១០​បានបង្ហាញ​ការគាំទ្រ​និង​ស្រឡាញ់​រាប់អាន​ចំពោះ​តារាភាពយន្ត​រូបនេះ​។ ជាមួយនឹង​ការថត​ផ្សាយពាណិជ្ជកម្ម​ចំនួន​១០​នៅ​ប្រទេស​ចិន តារាភាពយន្ត​រូបនេះ​អាច​រកចំណូលបាន​ប្រហែល​៦០​ពាន់​លាន​វ៉ុ​ន (​ប្រហែល​៥៣​លាន​ដុល្លារ​) នេះ​បើតាម​ការបញ្ជាក់​របស់​គេហទំព័រ​ដដែល​។​

​    ​បច្ចុប្បន្ន Song Joong Ki គឺជា​តារា​បង្ហាញ​ម៉ូត​សម្រាប់​ក្រុមហ៊ុន​ល្បីៗ​ដូចជា Dongwon F&B   Jeju Airlines   LG Household and Health Care   Hite Jinro  Forencos  និង​ក្រុមហ៊ុន​មួយចំនួនទៀត​៕

adverise with khmeread

មតិយោបល់