1

Vardy ទទួលយក​ការពិន័យ​របស់ FA ហើយ​អាច​នឹង​ខកខាន​ការប្រកួត​ជាមួយ Man Utd

​    ​កីឡាករ Jamie Vardy បាន​ទទួលយក​ការពិន័យ​របស់​សមាគម​បាល់ទាត់​អង់គ្លេស ចំពោះ​ទង្វើ​មិន​គប្បី ហើយ​អាច​នឹង​ខកខាន​ការប្រកួត​ដ៏​សំខាន់​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ប៉ុន្តែ​នឹង​ជួសជុល​ការខូចខាត​នៅ​សវនាការ​ផ្ទាល់មាត់​នៅ​សប្តាហ៍​ក្រោយ​។​

​    ​ក្រុមបាល់ទាត់ Leicester ព្រួយបារម្ភ​ថា ពួកគេ​នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ទឹកដី Old Trafford នៅ​ថ្ងៃទី ១ ខែក្រោយ​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពួកគេ ហើយ​វា​នឹង​អាច​ប៉ះពាល់​ដល់​ការតាមប្រមាញ់​ពានរង្វាន់ Premier League របស់​ពួកគេ​។​

​    ​FA បាន​ចាត់វិធានការ​ចំពោះ Vardy កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បន្ទាប់ពី​គាត់​ចង្អុលមុខ​អាជ្ញាកណ្តាល​ទាំង​កំហឹង​និង​បាន​ប្រើពាក្យ​សម្តី​មិន​សមរម្យ​ដាក់​អាជ្ញាកណ្តាល​លោក Jon Moss បន្ទាប់ពី​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​ការប្រកួត​ជាមួយ West Ham​។ Vardy ត្រូវបាន​ផ្តល់​កាត​លឿង​ជា​លើក​ទី​ពីរ​ដោយសារ​ធ្វើ​ពុត​ដួល​ដើម្បី​បាល់​ពិន័យ ១១ ម៉ែត្រ​។​

​    ​Vardy នឹង​ខកខាន​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​ជាមួយ Swansea ដោយសារ​ទទួលបាន​កា​ត​ក្រហម​។ ក្រុម Leicester ក៏​ទទួលយក​ការពិន័យ​ពី FA ដោយសារ​មិនអាច​គ្រប់គ្រង​កីឡាករ​របស់ខ្លួន​បាន​ក្រោយ​លោក Moss បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឱ្យ West Ham៕

ប្រភព៖ Daily Mail

មតិយោបល់