adverise with khmeread 1

Pele ថា ប៊ិះ​លេង​ឱ្យ Real Madrid

    ​លោក Pele បាន​លាតត្រដាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គាត់​ប៊ិះ​នឹង​ចុះ​កុងត្រា​លេង​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid​។​

​    ​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​រូបនេះ បាន​និយាយ​នៅ​កម្មវិធី Tribeca Film Festival ក្នុង​ទីក្រុង​ញូវយ៉ក ដែលជា​កន្លែង​ដែល​គាត់​នឹង​ថត​រឿង​សម្រាប់​ជីវប្រវត្តិ​របស់គាត់​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​    ​នៅពេល​ត្រូវបាន​សួរ​អំពី​ការពិត​ថា​តើ​ហេតុអ្វី​គាត់​មិនដែល​លេង​នៅ​ទ្វីបអឺរ៉ុប និមិត្តរូប​បាល់ទាត់​រូបនេះ​បាន​លាតត្រដាង​ថា គាត់​ប៊ិះ​ចុង​កុងត្រា​ជាមួយ​ក្លឹប​បាល់ទាត់​ដ៏​ជោគជ័យ​មួយ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​ប៊ិះ​លេង​ឱ្យ Real Madrid ជាច្រើនលើក​ជាច្រើន​សារ​"​។ គាត់​បន្តថា ជារឿយៗ​គាត់​គិតថា តើ​វា​មាន​អារម្មណ៍​ដូចម្តេច​នៅពេល​បាន​លេង​ក្នុង​ទ្វីបអឺរ៉ុប ប៉ុន្តែ​គាត់​ក៏បាន​និយាយថា គាត់​មិន​ដែលមាន​វិប្បដិសារី​ឡើយ​ដែល​ស្នាក់នៅ​ក្លឹប Santos៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់