adverise with khmeread Invisible home screen folder

របៀប​លាក់​កម្មវិធី​នៅក្នុង Folder លើ​ទូរស័ព្ទ iPhone ឬ iPad

    ​ប្រសិនជា​អ្នកមាន​បំណង​ចង់​លាក់​កម្មវិធី​នៅក្នុង Folder ជាមួយនឹង​ល្បិច​មួយ​នេះ អ្នក​អាច​ធ្វើបាន​និង​ងាយស្រួល​ក្នុងការ​បង្កើត Folder ដែល​មើលមិនឃើញ​នៅលើ​អេក្រង់​ដោយ​មិនចាំបាច់​មាន Jailbreak នោះទេ​។​

​    ​ខាងក្រោម​នេះ​ជា​របៀប​លាក់ Folder៖

​    ​១. ដោ​ន​ឡូត​ផ្ទាំង​រូបភាព​សម្រាប់​ដាក់​លើ Home Screen
​    ​វា​ជា​ល្បិច​បន្លំ​ភ្នែក ដូច្នេះ​ដើម្បី​លាក់​កម្មវិធី​ក្នុង Folder បាន អ្នក​ត្រូវ​ដោ​ន​ឡូត​រូបភាព​ពណ៌​ប្រផេះ​ឬក៏​ពណ៌​ស​ទុក​ជាមុនសិន​។ នៅពេល​ដោ​ន​ឡូត​ហើយ​ត្រូវដាក់​ធ្វើជា​រូបភាព​នៅលើ​អេក្រង់​ទូរស័ព្ទដៃ​របស់​យើង​។​
​    ​* លីង​រូបភាព​ពណ៌​ប្រផេះ http://www.mediafire.com/view/4cl9vhfa318i5l5/GRAY.jpg
​    ​* លីង​រូបភាព​ពណ៌​ស http://www.mediafire.com/view/7b8qngm2phk58ob/WHITE_2.jpg

​    ​២. ការដាក់ឱ្យ​វា​ថ្លា ឬ Transparency
​    ​ដើម្បី​កំណត់ Transparency បាន ត្រូវ​ចូលទៅ​កាន់ Setting=>General=>Accessibility=>Increase Contrast​។ ចូលទៅ​ដល់​មាន​ពាក្យ Reduce Transparency បើសិនជា​អ្នក​ចង់​លាក់​កម្មវិធី​ក្នុង Folder ជាមួយនឹង Background រូបភាព​ពណ៌​ប្រផេះ​ត្រូវ​បើកមុខ​ងារ​ឱ្យ​ដំណើរការ តែ​បើសិនជា​ចង់​ប្រើ​នូវ Background រូបភាព​ពណ៌​ស​មិន​ចាំ​បើក​វា​ឱ្យ​ដំណើរការ​នោះទេ​។​

​    ​៣. ដាក់​រូបភាព​នៅលើ​អេក្រង់​របស់​អ្នក​
​    ​រវាង​រូបភាព​ពណ៌​ប្រផេះ​និង​ស អ្នក​ជ្រើស​មួយណា​ក៏បាន សម្រាប់​ប្រើ​ដាក់​ធ្វើជា​រូបភាព​នៅលើ​អេក្រង់​របស់​អ្នក​។ ដើម្បី​ដាក់ចូល​បាន សូម​ចូលទៅ​កាន់ Settings=>wallpaper=>Chosse a New Wallpaper បន្ទាប់មក​ស្វែងរក​រូបភាព​ដែល​អ្នក​បាន​ដោ​ន​ឡូត​ខាងលើ កំណត់​វា​នៅលើ Home Screen​។​

​    ​៤. បង្កើត iCon មើល​អត់​ឃើញ (invisible icon)
​    ​ដើម្បី​បង្កើត iCon មើល​អត់​ឃើញ អ្នក​ត្រូវ​ចូលទៅ​កាន់​លីង https://itunes.apple.com/kh/app/app-icons-free-cool-icon-themes/id749073889?mt=8&ign-mpt=uo%3D4 ដើម្បី​ដោ​ន​ឡូត App icon ជាមុនសិន​។​

​    ​បន្ទាប់ពី​ដោ​ន​ឡូត​ហើយ​ចូលទៅ​កម្មវិធី ចុច Create icon => Go to link => Photo => Camera Roll (​ចុច​យក​រូបភាព​ពណ៌​ប្រផេះ​ឬ​ស​ដែល​បាន​ដោ​ន​ឡូត​ទុក​) => Choose => ដាក់ឈ្មោះ​ឱ្យ icon ថ្មី => ចុច​ពា​ក្រ Install​។ ពេល​វា​លោត​ចេញ​លីង​មក​សូម​ចុច​ដាក់​វា​ធ្វើជា Shortcut នៅលើ Home Screen អេក្រង់​ទូរស័ព្ទ​។​

​    ​៥. លុបឈ្មោះ​នៅលើ Folder ដែល​បាន​បង្កើត​
​    ​ដើម្បី​កុំឱ្យ​មើលឃើញ​ឈ្មោះ​នៅលើ Folder នោះ អ្នក​ត្រូវ​លុបឈ្មោះ​ដោយ​ជំនួស​ឃ្លា​មើលមិនឃើញ (Space) ។ បន្ទាប់មក​ទាញ​កម្មវិធី​ចូលទៅ​កាន់ Folder នោះ ដោយ​ដាក់​វា​ទៅកាន់ tab ទី​២៕

 

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់