adverise with khmeread 1

​ថៃ​ព្រមាន​ថា ព្យុះ​អាច​នឹង​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​

​    ​នាយកដ្ឋាន​ឧតុនិយម​បាន​ព្រមាន​អំពី​ព្យុះ​រដូវក្តៅ​ជាច្រើន​ដែល​នឹង​មកដល់​ទីក្រុង​បាងកក​និង​ខេត្ត​ជាច្រើន​ទៀត​នៅ​ភាគ​ឦសាន ភាគ​ខាងកើត​និង​តំបន់កសិកម្ម​របស់​ថៃ​ដែល​ស្ថិតនៅ​ទំនាប​កណ្តាល​។​

​    ​នាយកដ្ឋាន​ឧតុនិយម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខណៈ​ព្យុះ​បាន​ប្តូរ​ទិសដៅ​ទៅ​ភាគ​ខាងលើ​នៃ​ប្រទេស​ថៃ ព្យុះ​ជាច្រើន​ត្រូវបាន​រំពឹងថា នឹង​បន្ត​នៅ​តំបន់​មួយចំនួនទៀត​ដូចជា​ទីក្រុង​បាងកក​និង​ខេត្ត​ដែល​ស្ថិតនៅ​ជុំវិញ ព្រមទាំង​ខេត្ត Buri Ram, Chachoengsao, Chaiyaphum, Chanthaburi, Chon Buri, Kalasin, Kanchanaburi, Khon Kaen, Maha Sarakham, Nakhon Ratchasima, Prachin Buri, Rayong, Roi Et, Sa Kaeo, Si Sa Ket, Suphan Buri, Surin, Trat និង​ខេត្ត Ubon Ratchathani​។​

​    ​ពួកគេ​ក៏បាន​ព្រមាន​ទៀតថា ព្យុះ​ជាច្រើន​ទៀត​បូក​បញ្ចូល​ទាំង​ព្យុះ​ព្រិល អាច​នឹង​កើតឡើង​នៅ​ភាគ​ឦសាន ភាគ​ខាងកើត និង​តំបន់​កណ្តាល​នៃ​ប្រទេស​។​

​    ​កាលពី​យប់​ថ្ងៃ​ពុធ ព្យុះ​មួយ​បាន​វាយប្រហារ​ស្រុក Muang ក្នុង​ខេត្ត Buri Ram ដោយបាន​បំផ្លាញ​ផ្ទះសម្បែង ហាង​ទំនិញ សណ្ឋាគារ ទ្រព្យសម្បត្តិ​សាធារណៈ​និង​បាន​កាត់ផ្តាច់​ថាមពលអគ្គីសនី​ទៀតផង​។ ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង បាន​អម​ជាមួយនឹង​ខ្យល់​គួច រន្ទះ​និង​ព្យុះ​ក្នុងស្រុក Muang អស់​រយៈពេល​បី​ម៉ោង ខណៈ​មានការ​រាយការណ៍​ថា តំបន់​ខ្លះ​បាន​ធ្លាក់​ទឹកកក​ផងដែរ​៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់