adverise with khmeread 30

ប៊ិះច្រឡំ! ពួកគាត់មកប្រឡងបវរកញ្ញាភេទទីបីទេ!

​    ​យោងតាមវេបសាយដេលីមែល ការប្រកួតបវរកញ្ញាភេទទីបីបានចាប់ផ្តើមដំណើរការដល់ដំណាក់កាលសម្រិតសម្រាំងចុងក្រោយហើយដើម្បីស្វែងរកបេក្ខនារីសម្រាប់ប្រជែងវគ្គផ្តាច់ព្រ័ត្រ។ 

    ដើរ​ជា​ក្បួន​ក្នុង​ឈុត​ប៊ី​គី​នី​ស្តើង​ជាមួយ​ម៉ូត​សក់​ល្អឥតខ្ចោះ និង​ការ​ផាត់មុខ​ដ៏​ស្អាត ទាំងនេះ​គឺជា​បេ​ក្ខ​នារី​ប្រឡងប្រជែង​កម្មវិធី​ប្រកួត​បវរកញ្ញា​កែ​ភេទ​របស់​ថៃ​ដ៏​ពេញនិយម​បំផុត​របស់​ពិភពលោក​។ 

​    ​ជាមួយនឹង​បេ​ក្ខ​នារី ១០០ នាក់​ដាក់ពាក្យ​នៅ​ទូទាំងប្រទេស​ថៃ ព្រឹត្តិការណ៍​ប្រកួត​ដែលមាន​ឈ្មោះថា Miss Tiffany's Universe មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​ទេ និង​គេ​សង្កេតឃើញ​នារី​កែ​ភេទ​រាប់សិប​នាក់​ប្រណាំងប្រជែង​គ្នា​យក​ទីផ្សារ​កេរ្តិ៍ឈ្មោះ​បន្ទាប់ពី​គ្រង​មកុដ​បវរកញ្ញា​នេះ​រួច​ថែម​ទៀតផង​។ 

​    ​ការប្រឡង​បវរកញ្ញា​កែ​ភេទ ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៨៨ និង​ប្រព្រឹត្តិ​ទៅ​ប្រចាំឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០០៤ ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ថៃ ជាមួយ​ដំណាក់កាល​សម្រិតសម្រាំង​ចុងក្រោយ គេ​សង្កេតឃើញ​បេ​ក្ខ​នារី​ទាំងអស់​ដើរ​បង្ហាញ​ម៉ូត​ក្នុង​ឈុត​ហែល​ទឹក​ស្តើង​នៅ​ទីក្រុង​បាងកក​។ 

​    ​អ្នកដាក់ពាក្យ​ប្រឡង​ត្រូវតែ​ជា​ស្រី​កែ​ភេទ​ជនជាតិ​ថៃ (​ខ្ទើយ​ប្រុស​) និង​អាយុ​ចន្លោះ ១៨ និង ២៥ ឆ្នាំ ក៏ប៉ុន្តែ​អ្នក​ដែលមាន​អាយុ ២០ ឆ្នាំ​ចុះក្រោម​ត្រូវតែមាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​ដើម្បី​ចូលរួម​។​

​    ​នៅ​សប្តាហ៍​បន្តបន្ទាប់​ខាងមុខ បវរកញ្ញា​ទាំងអស់​នឹង​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ក្លាយជា​បវរកញ្ញា​ឯក Miss Tiffany Universe ជា​តំណែង​មួយ​ដែល​អម​ជាមួយនឹង​រង្វាន់​សន្ធឹក​សន្ធាប់​ទៀត​ដូចជា ប្រាក់ ១២ ម៉ឺន​បាត និង​រថយន្ត​មួយគ្រឿង​។ 

​    ​ការប្រកួត​ឆ្នាំនេះ​បានចាប់ផ្តើម​កាលពី​ខែមីនា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី ៨ ខែឧសភា​នៅ​ឆ្នេរ​ប៉ា​តា​យ៉ា ស្ថិតនៅ​ភាគ​ខាង​និរតី​ទីក្រុង​បាងកក​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់