adverise with khmeread 6bbb8566 cae5 46d4 b1f6 fb903f511bb6

បុរស​ពីរ​នាក់​បើ​កម៉ូតូ​ជ្រុល​ចង្កូត​បុក​ជាមួយ​គូទ​រថយន្ដ​កុង​ទី​ន័​រ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត​របួសធ្ងន់ ខណៈដែល​ជិះ​ម៉ូតូ​មិន​ប្រ​យ​ត្ន័​ជ្រុល​ចង្កូត​បុក​ជាមួយ​គូទ​រថយន្ដ​កុង​ទី​ន័​រដែ​ល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង៣០នាទី ព្រលឹម​ថ្ងៃទី​២២​ មេសា​ ឆ្នាំ​២០១៦​ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ តាម​បណ្ដោយ​ផ្លូវ ២១៧​។​

     បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​មាន​រថយន្ដ​កុង​ទី​ន័​រ​មួយគ្រឿង​មិន​ចាំ​សា្ល​ក​លេខ បើកបរ​នៅលើ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ជើងទៅ​ត្បូង។​

     ស្រាប់តែ​ភា្ល​ម​នោះ​ក៍មាន​បុរស ២ នាក់ ជិះ​ម៉ូតូ​ម៉ាក ស្មាស​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ  1AR- 7902 បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ចំ​ពី​ខាងក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និងម្នាក់ទៀត​រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​បង្អែក​ដង្កោ ដឹក​យកទៅ​មន្ទី​ពេទ្យ​រុស្សី។ អត្តសញ្ញាណ​អ្នកស្លាប់​មានឈ្មោះ មី  កុសល អាយុ​២៩​ឆ្នាំ​ទីលំនៅ​ ភូមិ​ព្រៃ​រំដេង​ ឃុំ​ភក្តិ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។​

     ប​ច្ចូ​ប្បន្ន​សព​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ដ សំបួរមាស​ដើម្បី​រងចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់