3418bec2 ed57 4460 ac9f 81b93e6d7019

សម្លាប់​មនុស្ស​កាលពី​ខែមីនា ប៉ូលិស​ក្របួច​បាន​៥​នាក់​

     បាត់ដំបង ៖ ជន​ស្ស័​យ​ជា​ឃាតករ ៥​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​បាត់​ដំប​ងា​ត់​ខ្លួន​នា​ថ្ងៃទី២១ ខែ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​១៥នាទី​យប់​នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​​បាត់ដំបង​ ខេត្តបាត់ដំបង​ពាក់ព័ន្ធ​សម្លាប់​មនុស្ស​កាលពី​ខែមីនា​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

     ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ៥​នាក់​គឺ១.ឈ្មោះ ​វឿ​ត វិបុល ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​,២.​ឈ្មោះ ​រ៉​ត វឿ​ត ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​,៣.​ឈ្មោះ​ សឺ​ន ​ដេ​ត ​ភេទ​ប្រុស ​អាយុ១៨​ឆ្នាំ​,៤.​ឈ្មោះ​ ឯម អាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​5.​ឈ្មោះ វុ​ធ ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ពីបទ​ឃាតកម្ម​កាលពី​ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៦ វេលា​ម៉ោង​២២ និង​៣០នាទី​នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង​ ​ក្រុង​បាត់ដំបង​។​

      បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់