adverise with khmeread B2d0e3dd 76a3 4c81 a1f8 14e2dac6ae22

នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ឆា​លី ចោរ​ឆក់យក​កាបូប​ទៅ​បាត់​

      ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​មិត្ត​ភ​ក្រ័​នៅ​កោះ​ពេជ្រ​ក៏ត្រូវ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ទន្ទឹមគ្នា​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ​បានសម្រេច​បណ្តាលឱ្យ​នារី​រងគ្រោះ ដូ​ល​រងរបួស ហើយ​ជនសង្ស័យ​គេចខ្លួន​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​ខាងត្បូង តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ ក្ន​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

      នារី​រងគ្រោះ​ឈ្មោះ គង់គា អាយុ២៦ឆ្នាំ​មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ បាន​និយាយថា គាត់​បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ឆា​លី ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1C-3242 ចេញពី​កម្មវិធី​មិត្ត​ភ​ក្រ័​នៅ​កោះ​ពេជ្រ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត។​

      ខណៈ​មកដល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ គាត់​ក៏​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ ២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែមាន ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ទន្ទឹម​ម៉ូតូ​គាត់ បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​របស់គាត់​បណ្តាល​ឱ្យ​គាត់​ដូ​ល​ម៉ូតូ​ប្រាវ​នៅ​ថ្នល់។ ភ្លាមនោះ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់ស្រមោល​តែម្តង។​

      ជនរងគ្រោះ​បន្តទៀតថា នៅក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​លុយ​ខ្មែរ​១​ម៉ឺន​រៀល ទូរស័ព្ទ IPhone 6 plus មួយគ្រឿង និង​របស់របរមួយចំនួនទៀត​។​

      ក្រោយពី​កើតហេតុ​នារី​រងគ្រោះ​ត្រូវបាន​អ្នកយកព័ត៌មាន​ជូនទៅ ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​សង្កាត់​ទំ​នប​ទឹក ក្រែង​ថ្ងៃ​ណាមួយ​សមត្ថកិច្ច​រកឃើញ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់