adverise with khmeread 29692dba c4ac 4ebb a637 9ad4c075a33b   copy

យក​ប្រេងសាំង​ស្រោច​ដុត​មនុស្ស​ទាំង​រស់ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី ប៉ុនប៉ង ឃាតកម្ម​ត្រូវបាន​ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃាត់ខ្លួន​នា​ថ្ងៃទី​២១ ​មេសា​ ឆ្នាំ២០១៦​ នៅវេលា​ម៉ោង​៩​យប់​នៅ​ភូមិ​បុស្ស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​យក​ប្រេងសាំង​ស្រោច​លើ​បុរស​ម្នាក់​ហើយ​ដុត​ឱ្យ​ឆេះ​រលាក​ពេញ​ខ្លួន។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នាក់ ពៅ  ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​សាំង​ចាក់ទៅលើ​ឈ្មោះ អង្គ ច​ន ភេទ​ប្រុស អាយុ៥៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នាហើយ​ដុត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រង់​ជើង និង​ដៃ​ខាងឆ្វេង។ ករណីនេះ ក្រោយ​កើតហេតុ​ប៉ូលិស​បានធ្វើ​ការឃាត់ ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​តាម​និតិ​វិធី។​

     ចំណែកឯ​ជនរងគ្រោះ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់