adverise with khmeread 538c6abe 0cec 483c 8532 63ac78b3689e

សង្ឃ​ចិន​បិណ្ឌ​បាត្រ​ទាំងយប់​ត្រូ​វ​ប៉ូលិស​នាំខ្លួន​

     ព្រះសីហនុ ៖ សង្ឃ​ជនជាតិ​ចិន​មួយអង្គ​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​នាំខ្លួន​នៅ​យប់​ថ្ងៃទី ២០ ខែមេសា វេលា​ម៉ោង​៨ ​និង​៤០នាទី ខណៈ​និ​មន​ត​បិណ្ឌ​បាត្រ​ពេលយប់​នៅ​ឆ្នេរ​អូរ​ឈើទាល។​

     ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ បាន​នាំខ្លួន​ជនជាតិ​ចិន ជា​លោ​ក​ស​ង្ឈ ដែល​ដើរ​បិណ្ឌ​បាត្រ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ភ្ញៀវទេសចរ​ណ៏​ជាតិ​-​អន្តរជាតិ ជាខ្លាំង រហូត​មានការ​ប្តឹង​ពី សំណាក់​ភ្ញៀវ​ផងដែរ ពីបទ​បង្ក​ភាពអនាធិបតេយ្យ នៅតាម​ទី​សា​ធា​រណះ ប៉ះពាល់​ដល់​អ្នកដទៃ​។​

     ប៉ូលិស​បន្តថា ស​ង្ឈ​ចិន​ខាងលើ​មានឈ្មោះ Li Sihu ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែសីហា ឆ្នាំ១៩៦៦ កាន់​លិខិតឆ្លងដែន​លេខ​ G58826226 សុពលភាព​ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២២ និង​ទិដ្ឋាការ​លេខ EI00913282 ផុត​សុពលភាព​ថ្ងៃ​២២ កក្កដា ឆ្នាំ២០១៦។​

     ស​ង្ឈ​ជនជាតិ​ចិន​ខាងលើ បាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ ដើម្បី​បន្ត​និតិ​វិធី​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់