adverise with khmeread 6573199d f327 4c5f a294 d27d9f970e7b

លួច​ម៉ូតូ​យកទៅ​លក់បាន​មួយថ្ងៃ​ប៉ូលិស​វ៉ៃខ្នោះ​

     ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​នា​វេលា​ម៉ោង​កន្លះ​ព្រឹក​ថ្ងៃទី​២២​មេសា​នេះ  នៅ​ថ្ងៃទី​២១ ខែ​មេសា ​ឆ្នាំ​២០១៦ ​ម៉ោង​១១​ម្សិល​មិញ​នៅ​ក្រុម​២០ ភូមិ​៥ សង្កាត់​៤ ព្រះសីហនុ ក្នុងករណី​លួច​ម៉ូតូ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សេន ធូ ប្រុស អាយុ៣០ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​កន្លែងកើតហេតុ។​

     ចំណែក​ជនសង្ស័យ​ឈ្មោះ​ ញាណ ធី ហៅ ញាណ រស្មី ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ ជនរងគ្រោះ​ម៉ាក ​wave ព​ណ៏​ក្រហម​លេខ​តួ ​399299 លេខ​ម៉ាស៊ីន​ 4191061 គ្មាន​ស្លាក​លេខ ទៅ​លក់ ត្រូវបាន​កម្លាំង​ជំនាញ​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ថ្ងែ​ទ​២២​ ខែមេសា​ ឆ្នាំ​២០១៦ ម៉ោង​០៩ ​និង៣០​នាទី​ព្រឹក​នេះ រួម​នឹង​ម៉ូតូ​ខាងលើ​យកមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ​កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់