adverise with khmeread 1

​ក្មេងស្រី​អាយុ ៨​ឆ្នាំ​ស្នើ​វិធី​ព្យាបាល​ជំងឺមហារីក​ដល់​ឪពុក​ខ្លួន​ជា​អ្នកវិទ្យាសាស្ត្រ​! លទ្ធផល​តេស្ត​ធ្វើឱ្យ​ឪពុកម្តាយ​ស្រឡាំងកាំង​!

​    ​ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​ប្រហែលជា​បាន​រកឃើញ​វិធី​ព្យាបាល​សម្រាប់​ជំងឺមហារីក​ខណៈ​កំពុង​ជជែក​ជាមួយ​ឱ​ពុក​ម្តាយ​របស់​នាង​អំឡុង​អាហារ​ពេល​ល្ងាច​។​

​    ​កូនស្រី​ឈ្មោះ Camilla Lisanti មកពី​ក្រុង​ម៉ាន់​ឆេ​ស្ទើ បានទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅពេលដែល​ឱ​ពុក​ឈ្មោះ Michael Lisanti ដែលជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​ជំងឺមហារីក បាន​សួរ​កូនស្រី​របស់គាត់​ថា​តើ កូន​គាត់​នឹង​ព្យាបាល​ជំងឺមហារីក​យ៉ាងដូចម្តេច​។​

​    ​ក្មេងស្រី​អាយុ ៨ ឆ្នាំ​រូបនេះ​បានគិត​មួយសន្ទុះ​ហើយ​បន្ទាប់មក​បានស្នើ​ឱ្យប្រើ​ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​ទៅ​ឱ​ពុក​ម្តាយ​ដ៏​ស្រឡាំងកាំង​របស់​នាង​។​

​    ​សាស្ត្រ​ចា​រ្យ​លោក Lisanti និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Federica Sotgia ដែលជា​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​មហារីក​នៅ​សកលវិទ្យា​ល័យ Manchester University បានធ្វើ​តេស្ត​ទ្រឹស្តី​របស់​កូន​គាត់​នៅ​មន្ទីរពិសោធន៍​របស់​ហើយ​ពួកគាត់​មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​តម្លៃថោក​និង​ប្រើប្រាស់​ជាទូទៅ បាន​បំផ្លាញ​កោសិកា​មហារីក​។​

​    ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ខ្លះ បាន​បញ្ឈប់​ប្រភេទ​កោសិកា​ដែល​ជួយ​រាងកាយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។​

​    ​ការស្រាវជ្រាវ​របស់​ពួកគេ​បាន​បង្ហាញថា ថ្នាំ​អង់​ទិ​ប៊ី​យូ​ទិ​ក​ទូទៅ​ចំនួន​បួន​ប្រភេទ ដែលមាន​តម្លៃ​សម្រាប់​ព្យាបាល​ត្រឹមតែ ៦ សេន​ក្នុង​មួយថ្ងៃ​បើ​ប្រៀបធៀប​ទៅនឹង​ថ្នាំញៀន​ដែលមាន​តម្លៃ​រាប់ពាន់ បានសម្លាប់ កោសិកា​មហារីក​ទាំងនេះ​ពី​សុដន់ ក្រពេញ​ប្រូ​ស្តា​ត សួត ក្រពេញ​អូវែ លំពែង ស្បែក និង​ដុំ​សាច់​ក្នុង​ខួរក្បាល​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​មិនបាន​បំផ្លាញ​កោសិកា​ដែលមាន​សុខភាព​ល្អ​នោះទេ​។ ឥឡូវ សាស្ត្រាចារ្យ​លោក Lisanti ជឿថា ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​អាច​ក្លាយជា​ថ្នាំ​ដែលមាន​តម្លៃថោក​និង​ជា​មធ្យោបាយ​សុវត្ថិភាព​ដើម្បី​ព្យាបាល​ជំងឺមហារីក នេះ​ដោយសារតែ​ការស្នើ​របស់​កូនស្រី​របស់គាត់​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Daily Mail ថា "​កូន​បានឮ​ពួកយើង​និយាយ​អំពី​មហារីក​ជាច្រើន ហើយ​យើង​បាន​គិតថា វា​ច្បាស់​ជា​សប្បាយ​ដើម្បី​សួរ​កូនស្រី​ថា​តើ​គេ​គិត​យ៉ាងម៉េច​អំពី​របៀប​ព្យាបាល​ជំងឺមហារីក​។ ខ្ញុំ​បាន​គិតថា វា​ជា​រឿង​ដ៏​ឆោត​ដែល​គិតថា អ្នក​អាច​ព្យាបាល​មហារីក​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ប៉ុន្តែ ទីបំផុត Camilla ពិតជា​ត្រឹមត្រូវ​"​។​

​    ​គាត់​បាន​និយាយ​ពី​កូនស្រី​របស់គាត់ ដែល​ចង់​ក្លាយជា​គ្រូបង្រៀន​ទៀតថា "​ជាធម្មតា នាង​តែងតែ​និយាយ​ត្រូវ​។ នាង​តែងតែមាន​ចម្លើយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដែល​ស្តាប់ទៅ​សម​ហេតុផល​"​។​

​    ​បើទោះជា​ការស្រាវជ្រាវ​នេះ​ទទួលបាន​ជោគជ័យ​ក៏ដោយ ប៉ុន្តែ​នាពេល​ឥឡូវនេះ លទ្ធផល​នៅមានកម្រិត​នៅឡើយ​នៅ​មន្ទីរពិសោធន៍​ហើយ​វា​ត្រូវការ​ធ្វើតេស្ត​ចំពោះ​មនុស្ស​ផ្ទាល់​។​

​    ​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីក​ក្នុង​ចក្រភព​អង់គ្លេស លោក​វេជ្ជបណ្ឌិត Alan Worsley បាន​ប្រាប់​វេ​ប​សាយ The Independent ថា "​គ្មាន​ការបង្ហាញ​ណាមួយ​ពី​ការងារ​នេះ​ដែលថា ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ទាំងនេះ​អាច​សម្លាប់​កោសិកា​មហារីក​ពី​អ្នកជំងឺ ឬក៏​មាន​ផល​ប៉ះ​អ្វីខ្លះ​ដែល​អាច​កើតឡើង​ទេ​។ ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ខ្លះ​ត្រូវបាន​ដឹងថា ជា​អ្នកប្រឆាំង​មហារីក​តាំងពី​ទសវត្សរ៍​ទី ៦០ ហើយ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ជំងឺមហារីក​មកទល់​ស​ព្វ​ថ្ងៃ​រួម​ជាមួយនឹង​វិធី​ព្យាបាល​តាម​គីមី​"៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់