adverise with khmeread D498e03e 50cf 42a6 bd75 3551e220c2e3

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ដាវ​សាម៉ូ​រ៉ៃ​មួយ​ដើម​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ដាវ​សាំ​ម​រៃ​មួយ​ដើម​នៅវេលា​ម៉ោង​១៦ ​និង​៣០នាទី​ល្ងាច​ថ្ងៃទី​២១ ​ខែមេសា​ ឆ្នាំ២០១៦ នៅ​ចំណុច​កោះ​ពេជ្រ ក្នុង​សង្កាត់ ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹ​ថា សង្ស័យ​ម្នាក់​ឈ្មោះ​ស៊ុន ស៊ី​វ​ម៉េង ភេទ​ប្រុស​ ​អាយុ១៧ឆ្នាំ ស្នាក់​ផ្ទះជួល​លេខ២១១​ផ្លូវ​ស​ទ្បា សង្កាត់​ស្ទឹង​មាន​ជ​យ័ មុខរបរ សិស្ស​និង​ដកហូត​ដាវ​សាំ​ម​រៃ​មួយ​ដើម​នឹង ម៉ូតូម៉ាកនិច០១គ្រឿង។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅតាម​ផ្លូវ​ក្នុង​មូល​ដ្នា​ន​​របស់ខ្លួន​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម៉ា​កនិច​១​គ្រឿង ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU.3318​។​

    ខណៈ​មកដល់​ចំណុច​កើត​ខាងលើ​ជនសង្ស័យ​ខាងលើ​ហាក់ដូចជា​មានការ​ភ័យ​ហើយក៏​ជិះ​គេចខ្លួន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​នាំគ្នា​ដេញតាម​ពីក្រោយ​ហើយក៏​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់​នៅតែ​មិន​ឈប់​ទៀត​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ស្ទាក់​ចាប់បាន​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ទើប​រកឃើញ​ដាវ​សាំ​ម​រៃ​មួយ​ដើម​ដែល​លាក់​នៅក្រោម​កែប​ម៉ូ​តូ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់