adverise with khmeread 0087173b 7b43 4f01 aea4 8484bdc40912

ឆេះ​អាគារ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ច្បារមន​ខ្ទេច​គ្មាន​សល់​

     កំពង់ស្ពឺ ៖ ការផ្ទុះ​គ្រាប់​បាន​បង្ក​ជា​អគ្គិភ័យ​ឆេះ​បំផ្លាញ​អគារ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ច្បារមន​អស់​គ្មាន​សល់​កាលពី​រសៀល​ថ្ងៃទី​២២​ ខែមេសា​ ឆ្នាំ​២០១៦​នេះ។​

     ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ច្បារមន​ខាងលើនេះ​បណ្តាលមកពី​ផ្ទុះ​គ្រាប់​ហើយ​សម្ភារ​:​មួយចំនួន​របស់​ប៉ូលិស​រួមជាមួយ​អាគារ​ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង​។​

     ក្នុងនោះ​ក៏មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ចំពោះ​គ្រោះ​អគ្គិភ័យ​កើតឡើង​ម្តងៗ​នៅ​ខេត្តកំពង់ស្ពឺ​ជាពិសេស​នៅ​ទី​រួម​ខេត្ត​តែម្តង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ស្ពឺ​ហាក់បីដូច​មិនសូវមាន​សកម្មភាពរ​ហ័សរ​ហួន​នោះទេ។​

     ប្រភព​ខ្លះ​ថា​មានតែ​រថយន្ត​អត់​ដំណើរការ​បណ្តាល​ឲ្យ​អគ្គិភ័យ​ឆេះ​មួយ​ទំហឹង​តែម្តង​ហើយក៍​រលត់​វិញ​តាម​ភ្លើង​នោះ​ទោះ​។ 

     ករណី​ឆេះ​អគារ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ច្បារមន​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​មិនបាន​ចេញ​ជួយ​អន្តរាគមន៍​ទាន់​នោះឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់