adverise with khmeread 800x420 1460664080

កុំ​ចេះតែ​ព្រលែង​កូនសោ​ឱ្យគេ​ឃើញ​! ត្រឹម​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មួយ​គេ​អាច​ចម្លង​សោ​យ៉ាង​ងាយ​!

​    ​នៅពេល​និយាយ​ដល់​ការចម្លង​កូនសោ គ្រប់គ្នា​ច្បាស់​ជា​នឹកឃើញ​ដល់​ការយក​កូនសោ​ទៅ​កន្លែង​ជាង​ធ្វើ​សោ​ដើម្បី​ចម្លង​កូនសោ​ថ្មី​មួយទៀត ប៉ុន្តែ​តាមរយៈ​វីដេអូ​ថ្មី​នេះ​គេ​បាន​បង្ហាញថា កូនសោ​អាច​ចម្លង​បាន​នៅផ្ទះ​ដោយ​ខ្លួនឯង​យ៉ាង​ងាយស្រួល​។ 

​    ​សូម​មើល DaveHax បង្ហាញ​ការណែនាំ​ពីមួយ​ដំណាក់​ទៅមួយ​ដំណាក់​អំពី​របៀប​ចម្លង​សោ​ដោយ​មិនចាំបាច់​ទៅរក​ជាង​សោ​។ គាត់​បាន​ប្រើ​កូនសោ កាក់ កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រី​ន កន្ត្រៃ និង​សំបក​កំប៉ុង​ទឹកដោះគោ ដើម្បី​បង្ហាញ​ពី​តិច​និ​ច​ចម្លង​របស់​ជន​ដែលមាន​បំណង​មិនល្អ​។ 

​    ​ក្នុង​វីដេអូ​គាត់​បាន​លើកឡើងថា ប្រសិនបើ​លោកអ្នក​ប្រហែស​ដាក់​សោ​ចោល ជន​ណាមួយ​ដែល​ប៉ង​មិនល្អ​អាច​នឹង​យក​កាក់​មួយ​ដាក់​នៅក្បែរ​កូនសោ​នោះ រួច​ទាញ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ថត កូនសោ និង​កាក់ ដែល​ដាក់​ទន្ទឹមគ្នា​។ (​បើកាលណា​គេ​លួច​យក​សោ​នោះ​ទៅជា​មួយ ម្ចាស់​នឹង​ប្តូរ​សោ​ថ្មី ដូច្នេះ​ការ​លួច​យក​កូនសោ​ស្រស់ៗ​នឹង​ពុំ​មានន័យ​អ្វី​សម្រាប់​ជនខិលខូច​ទ​)​។ 

​    ​បន្ទាប់មក លោក DaveHax បានបង្ហាញ​ពី​របៀប​ធ្វើ​សោរ​។ គាត់​ថា គេ​អាច​យក​រូបភាព​ក្នុង​កាមេរ៉ា​ដាក់ចូល​កុំព្យូទ័រ រួច​ព្រី​ន​ចេញមកក្រៅ​។ បន្ទាប់មក​យក​កាក់​ដែល​បានដាក់​ទន្ទឹម​ជាមួយ​កូនសោ​ទៅ​ដាក់​ពីលើ​រូបភាព​កាក់​លើ​ក្រដាស ប្រសិនបើ​ទំហំ​កាក់​ខាងក្រៅ និង​កាក់​ក្នុង​រូបភាព​មិនទាន់​ស្មើគ្នា​ទេ ត្រូវ​កែ​ទំហំ​ឡើងវិញ និង​ព្រី​ន​សាជាថ្មី​រហូត​ទាល់តែ​រូប​កាក់ និង​កាក់​មែនទែន​ស្មើគ្នា​។ 

​    ​រួច​បន្ទាប់មកទៀត គាត់​យក​កន្ត្រៃ​កាត់​យកតែ​រូប​កូនសោ​ពី​ក្រដាស​ព្រី​ន ហើយ​យកទៅ​បិត​លើ​សំបក​កំប៉ុង​ទឹកដោះគោ​។ បន្ទាប់មកទៀត​គាត់​យក​ស្កុ​ត​ថ្លា​មួយ​បិត​លើ​ក្រដាស​រូបភាព​ភ្ជាប់​ជាមួយនឹង​សំបក​កំប៉ុង​ទឹកដោះគោ​។ ហើយ​គាត់​ក៏​ចាប់ផ្តើម​កាត់​តម្រឹម​យក​រាង​កូនសោ​ចេញពី​កំប៉ុង​ទឹកដោះគោ​។ ចុងក្រោយ កូនសោ​ចម្លង​ចេញពី​កំប៉ុង​ទឹកដោះគោ​ក៏​អាច​ប្រើប្រាស់​បាន​ដូច​កូនសោ​ពិតប្រាកដ​យ៉ាង​អ៊ីចឹង​។  

​    ​ប្រសិនបើ​លោកអ្នក​ចូលចិត្ត​បង្ហាញ​សោ​លើគោក​ឱ្យគេ​បានឃើញ សូម​បញ្ឈប់​វា​ចាប់ពី​ឥឡូវ​ទៅ​។ ទស្សនា​វីដេអូ​ខាងក្រោម​រួច លោកអ្នក​ច្បាស់​ជា​ថែរក្សា​កូនសោ​នៅ​កន្លែង​បិទបាំង​ជិត​ជា​រៀងរហូត​៕ 

 

adverise with khmeread
ប្រភព៖ Giphy

អ្នកនឹងចូលចិត្ត

មតិយោបល់