adverise with khmeread Index

រថយន្តកូរ៉ូឡាបើកបុកម៉ូតូគុបមូល ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

      ភ្នំពេញ ៖ បុរសម្នាក់ដួលបោកក្បាលនឹងថ្មស្លាប់និងម្នាក់ទៀតរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តកូរ៉ូឡាបើកបុកត្រង់ចំណុចផ្លូវបែកជា៤ ហើយរថយន្តតាក់ស៊ីបើកគេចបាត់ ពេលនោះមានរថយន្តមួយទៀតបើកពីក្រោយគេចម៉ូតូគុបមូលនោះបួងចង្កូតរហូតក្រឡាប់។
     គ្រោះថ្នាក់នេះកើតនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែឆ្នូឆ្នាំ២០១៥ ចំណុចផ្លូវលេខ៤៣២កែងនិង១៥៥ស្ថិតក្នុងសង្កាត់ទទួលទំពូង១ ខណ្ឌចំកាមន។
    ប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូគុបមូលស៊េរីចាស់មួយគ្រឿងគ្មានស្លាកលេខជិះដោយបុរស២នាក់បើកតាមបណ្តោយផ្លូវ៤៣២ក្នុងទិសដៅពីកើតទៅលិច។
    ខណៈពេលមកដល់ចំណុចកើតហេតុកែងនិងផ្លូវលេខ១៥៥ក៏មានរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ខៀវមិនចាំស្លាកលេខបើកក្នុងទិសដៅច្រាស់គ្នាទៅបុកម៉ូតូគុបមូលនោះពេញទំហឹងបណ្តាលឲ្យបុរស២នាក់នោះដួលបើកនឹងថ្នល់ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
    បន្ទាប់មករថយន្តបង្កនោះក៏បានបត់ឆ្វេងគេចខ្លួនបាត់ទៅ តែស្របគ្នានោះដែរក៏មានរថយន្តតាក់ស៊ីម៉ែតពណ៌លឿងបើកតាមបណ្តោយផ្លូវលេខ១៥៥ក្នុងទិសដៅពីត្បូងទៅជើងដោយឃើញរថយន្តបុកម៉ូតូនៅពីមុខ ហើយរថយន្តកំពុងតែលឿនផងនោះក៏បានបួងចង្កូតបត់ឆ្វេងដើម្បីគេតែបែរជាក្រឡាប់ទៅវិញ។
    ក្រោយពេលកើតហេតុបុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមកដឹកយកទៅមន្ទីពេទ្យ ។ចំណែកសពរបស់ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះ ត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញនាំទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread

មតិយោបល់